គ្រាប់បាល់១គ្រាប់របស់ខ្សែបម្រើ Bruno Fernandes បានផ្តល់ឱ្យក្រុមបិសាចក្រហម Manchester United នូវជ័យជម្នះដែលត្រូវការយ៉ាងខ្លាំង ខណៈដែលពួកគេបានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Burnley ដែលមិនបានទទួលជ័យជម្នះក្នុងក្របខ័ណ្ឌ Premier League។
ក្រុមបិសាចក្រហមកំពុងតែស្វែងរកការគាំទ្រ និងចាកផុតពីក្តីអស់សង្ឃឹម បន្ទាប់ពីចាញ់៣លើកជាប់ៗគ្នា ហើយបានទទួលការស្វែងរកគ្រាប់បាល់ពីប្រធានក្រុម Fernandes ក្នុងរយៈពេល៤៥នាទីដែលបានស៊ុតបាល់បញ្ចូលទីយ៉ាងត្រចះត្រចង់លើក្រុមម្ចាស់ផ្ទះដោយការបញ្ចូលបាល់ពី Jonny Evans ។
ការទទួលជ័យជម្នះនេះគឺស័ក្តិសមក្នុងការឈ្នះការប្រកួតណាមួយ ហើយបានផ្តល់ឱ្យ Man United នូវជ័យជម្នះជាលើកទី៣ពីការប្រកួតលីកចំនួន៦នៅរដូវកាលនេះ ខណៈដែលក្រុមរបស់លោក Vincent Kompany ស្ថិតនៅបាតតារាងដោយមានត្រឹមតែ១ពិន្ទុប៉ុណ្ណោះរហូតមកដល់ពេលនេះ។
Burnley បានគ្រប់គ្រងបាល់ក្នុងកាលៈទេសៈល្អមួយដែរ ដោយ Zeki Amdouni បានធ្វើឱ្យអ្នកទស្សនាមានការអបអរជាមួយនឹងការតែតបាល់បញ្ចូលទីចំគោលដៅ ប៉ុន្តែត្រូវបានសង្គ្រោះដោយ Andre Onana។ ខ្សែបម្រើជួរមុខ Burnley មានឱកាសល្អជាងនេះ នៅពេលដែលគាត់ត្រូវបាន Aaron Ramsey ចូលលេង ប៉ុន្តែឱកាសក្នុងការស៊ុតបាល់គឺមិនសូវបានចំគោលដៅនោះទេ។
Evans គិតថា គាត់បានផ្តល់ការនាំមុខឱ្យ Man Utd នៅពេលដែលគាត់បានស៊ុតបាល់ពីជ្រុង ប៉ុន្តែនៅតែមិនមានគ្រាប់បាល់ ដោយការច្រានចោលដោយវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) សម្រាប់ការរារាំងរបស់ Rasmus Hojlund លើអ្នកចាំទី James Trafford ។
ក្រុមម្ចាស់ផ្ទះ Burnley បានតាមប្រមាញ់រកគ្រាប់បាល់តាមស្មើក្នុងតង់ទី២ហើយកីឡាករ Sander Berge មានឱកាសមួយដែរ តែនៅមិនអាចបំប៉ោងសំណាញ់ទីបាន។ ចំណែក United បានបញ្ជូនបាល់បញ្ចូលទី៣ ឬច្រើនជាងនេះក្នុងការបរាជ័យ៣លើកជាប់ៗគ្នារបស់ពួកគេជាមួយនឹងក្រុម Arsenal, Brighton និង Bayern Munich ហើយពួកគេទាមទារនូវលទ្ធផលជាវិជ្ជមានដើម្បីទទួលបានរដូវកាលដ៏អាក្រក់ នេះត្រឡប់មកវិញ។
បរាជ័យនេះធ្វើឲ្យ Burnley បានចាញ់ការប្រកួតក្នុងផ្ទះទាំង៤លើកមកទល់ពេលនេះ ហើយ៥ប្រកួតដំបូងសម្រាប់រដូវកាលនេះ ក្រុមមិនទាន់រកបានជ័យជម្នះលើកដំបូងនៅឡើយទេ នៅលីកកំពូលរដូវកាលនេះ ដែលនេះហាក់ដូចជាមិនដូចជាអ្វីដែលក្រុមនេះបានធ្វើយ៉ាងល្អកាលពីលេងនៅក្របខ័ណ្ឌ Championship រដូវកាលមុន ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)