ព័ត៌មានទាន់ហេតុការណ៍៖

មានករណីជនជាតិថៃ១នាក់ក្នុងចំណោម២នាក់ធ្វើសកម្មភាពលួចទំនិញក្នុងហាងឡុង សេងលី ហើយមានបក្ខពួក១ក្រុមមានគ្នា៦នាក់បម្រុងមករំដោះ

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ បទល្មើសដែលកើតមានផ្តើមចេញពីកត្តាជាច្រើននៃសារធាតុញៀន ល្បែងសុីសង ។ល។ សុទ្ធតែជាគោលដៅដែលគណៈបញ្ជាការឯកភាពសង្កាត់ ឃុំ ខណ្ឌ ក្រុង ស្រុក រាជធានី ខេត្ត ត្រូវជំរុញលុបបំបាត់ ។ 

    សូមបញ្ជាក់ថា ៖ មានជនជាតិថៃ១នាក់ក្នុងចំណោម២នាក់ធ្វើសកម្មភាពលួចទំនិញក្នុងហាងឡុង សេងលី ហើយមានបក្ខពួក១ក្រុមមានគ្នា៦នាក់បម្រុងមករំដោះ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតភូមិក្បាលស្ពានមួយ  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

    បើយោងតាមម្ចាស់ហាងឡុង សេងលី បានប្រាប់អ្នកសារព័ត៌មាននិងសមត្ថកិច្ចថា៖ ជនជាតិថៃ២នាក់បានដើរចូលក្នុងហាងលក់ទំនិញហើយបានលួចសម្ភារ។ពេលឃើញដូច្នេះរូបគាត់ក៏ស្ទុះទៅចាប់តែត្រូវបានជនជាតិថៃ២នាក់ទៀតបានព្រួតវ៉ៃមកលើរូបគាត់ ប៉ុន្តែសំណាងដែរត្រូវបានអ្នកជិតខាងឃើញក៏សម្រុកទៅជួយចាប់បាន១នាក់និងម្នាក់ទៀតរត់គេចខ្លួនបាត់ភ្លាមៗដោយឃើញក្រុមបក្ខពួកជនជាតិថៃ៦នាក់ជិះម៉ូតូមកដល់មុខហាងបម្រុងរំដោះជនជាតិថៃម្នាក់នោះ តែប្រជាពលរដ្ឋចោមរោមក៏នាំគ្នាជិះម៉ូតូចេញទៅវិញបាត់ទៅ។

    ម្ចាស់ហាងបានបញ្ជាក់ទៀតថា៖ ជនជាតិថៃ២នាក់នេះ រយៈពេលកន្លងមកធ្លាប់បានធ្វើសកម្មភាពលួចទំនិញក្នុងហាងដែលថតជាប់កាមេរ៉ាសុវត្ថិភាពម្តងហើយ ទើបឃើញមុខចូលមកលួចម្តងទៀតបានស្ទុះទៅឃាត់ពួកវាបម្រុងយកអីវ៉ាន់ចេញមិនអោយលុយហើយបានព្រួតវ៉ៃមកលើម្ចាស់ហាង ដែលគាត់អរគុណចំពោះទឹកចិត្តបងប្អូនជិតខាងបានជួយអន្តរាគមន៍ចាប់បានម្នាក់ប្រគល់ជូនមន្ត្រីនគរបាលចាត់ការតាមនីតិវិធី ។ 

   បើតាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបានប្រាប់ថា៖ ជនជាតិថៃ២នាក់ដែលធ្វើសកម្មភាពលួចទំនិញក្នុងហាងឡុង សេងលី ដែលឃាត់បាន១នាក់ក្នុងចំណោម២នាក់ដែលធ្វើសកម្មភាពលួចហើយវ៉ៃទៅលើម្ចាស់ហាងបណ្តាលឱ្យរបួសហើយរត់គេចខ្លួន១នាក់នោះសមត្ថកិច្ចកំពុងរកចាប់ខ្លួនដើម្បីចាត់ការតាមច្បាប់។

   ប្រជាពលរដ្ឋសំណូមពរដល់សមត្ថកិច្ច មេត្តាបន្តពង្រឹងសន្តិសុខតាមមូលដ្ឋានដើម្បីលុបបំបាត់បទល្មើស ៕

ដោយ ៖ សហការី


ចែករំលែក៖