ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ រថយន្តសាំយ៉ុងបើកធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួសជាច្រើននាក់

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅមុននេះបន្តិចនៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើកបររថយន្តសាំយ៉ុងមានការធ្វេសប្រហែស បណ្ដាលឱ្យធ្លាក់ប្រឡាយទឹកស្លាប់ និងរបួសមនុស្សជាច្រើននាក់ នៅចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តខាងលើ បានដឹកអ្នកដំណើរមកពីការគេ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លុះមកចំណុចកើតហេតុ បានធ្លាក់ប្រឡាយទឺក បណ្ដាលឱ្យមនុស្ស ៤នាក់បានស្លាប់, ៥នាក់ផ្សេងទៀត បានរួចរស់ជីវិត និងសង្ស័យមានមនុស្សម្នាក់ទៀតកំពុងជាប់ក្នុងរថយន្ត ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបាភ្នំ កំពុងដុតដៃដុតជើង ក្នុងការចុះអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ និងស្រង់យកសាកសពអ្នកដែលស្លាប់មកលើគោក ៕

ដោយ៖ សហការី


ចែករំលែក៖