ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបគណៈប្រតិភូហុងកុង ដែលដឹកនាំដោយលោក ផាសុន ឡាម ប្រធានការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុង (HKETO) ប្រចាំទីក្រុងបាងកក ប្រទេសថៃ ។
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញ សេចក្តីប្រកាសព៍តមាន ដោយបញ្ជាក់ថា ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក នុត អ៊ុនវ័ណរាំ អគ្គ លេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឃន៍កម្ពុជា បានទទួលជួបគណៈប្រតិភូហុងកុង ដែលដឹកនាំដោយលោក ផាសុន ឡាម ប្រធានការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុង (HKETO) ប្រចាំទី ក្រុងបាងកក ហើយក៏មានការចូលរួមពីសមាគមធុរកិច្ចហុងកុងប្រចាំកម្ពុជាផងដែរ។
ជាកិច្ចចាប់ផ្តើម លោមអគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណះ ប្រតិភូ HKETO ប្រចាំទីក្រុងបាងកក ដែលបានធ្វើដំណើរមកពីប្រទេសថៃ ក្នុងគោលបំណងស្វែងយល់បន្ថែម អំពីបរិយាកាសវិនិយោគ សក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងស្វែងរកចំណុចសហ ប្រតិបត្តិការរវាងគ្នាទៅវិញទៅមក។ លោកក៏បានជម្រាបជូនគណៈប្រតិភូ HKETO . ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យ កាន់តែប្រសើរឡើង ជាពិសេស សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ ដែលជាវេទិកាសន្ទនាកំពូលរវាងភាគឺរាជរដ្ឋាភិបាលនិងវិស័យឯកជនកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីស្តាប់ផ្ទាល់និងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលវិនិយោគិនបាននិងកំពុង ជួបប្រទះ។ ទន្ទឹមនឹងនេះ លោកបានជម្រាបជូនផងដែរអំពីច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែល បានចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ដែលត្រូវ បានអនុម័តនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ លោកអគ្គលេខាធិការរង បានគូសបញ្ជាក់ថា ច្បាប់ស្តីពី វិនិយោគនេះជាឧបករណ៍គតិយុត្តថ្មីមួយដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ជា ពិសេស ច្បាប់នេះបានផ្តល់នូវរបបលើកទឹកចិត្តឆ្លាតវៃ ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ។
លោកអគ្គលេខាធិការរង ក៏បានជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យ និង សកម្មភាពវិនិយោគចំនួន ១៨ ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនេះស្រាប់ មានជាអាទិ៍ ឧស្សាហកម្មដែល មានបច្ចេកវិទ្យាខ្ពស់, ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗ ដែលផ្តល់តម្លៃបន្ថែមខ្ពស់, ឧស្សាហកម្មក្នុងវិស័យ យានយន្ត និងអេឡិចត្រូនិក ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, វិស័យថាមពលបៃតង, និងវិស័យឡូជិស្ទីក ដើម្បីទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែម និងគុណភាព សំដៅអភិវឌ្ឍនសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យ កាន់តែរីកចម្រើន។
លោក ផាសុន ឡាម ប្រធានគណៈប្រតិភូ HKETO បានអបអរសាទរចំពោះភាពជោគជ័យក្នុងការ បង្កើតរាជរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតថ្នាក់ជាតិ កន្លងទៅថ្មីៗនេះ។ ទន្ទឹមនឹងនេះ លោកបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាទាំងអាណត្តិមុនៗ ក៏ដូចជាអាណត្តិថ្មីដែលបានយកចិត្ត ទុកដាក់ទៅលើសុខទុក្ខរបស់វិនិយោគិនទាំងអស់ដែលមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសវិនិយោគិនហុងកុង។ លោក សុន ឡា ក៏បានថ្លែងអំណរគុណឯកឧត្តមអគ្គលេខាធិការរងដែលបានទទួលជួបគណៈប្រតិភូ ហុងកុងនាថ្ងៃនេះ ដោយបានសន្យាថានឹងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីច្បាប់ស្ដីពីវិនិយោគនិងអនុ ក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនេះជូនវិនិយោគិនហុងកុង។ លោកប្រធានគណៈប្រតិភូ HKETO បាន បង្ហាញអំពីបំណងក្នុងការសហការជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា តាមរយៈការរៀបចំសកម្មភាពមួយ ចំនួន ដូចជា សិក្ខាសាលាផ្សព្វផ្សាយនិងជំរុញវិនិយោគ វេទិកាធុរកិច្ច ពិព័រណ៍វិនិយោគ និងពាណិជ្ជកម្ម ដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូហុងកុងមកកាន់ព្រះរាជាណាចក្រកម្ពុជា និងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ កម្ពុជាទៅកាន់ហុងកុង ជាដើម។
កិច្ចប្រជុំ ត្រូវបានបញ្ចប់ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕
ដោយ ៖ សិលា