ភ្នំពេញ៖ រថយន្តឡិចស៊ីសNX 200t បានបេីកបុកជាមួយម៉ូតូហុងដាឌ្រីមនៅត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យយុវជនម្នាក់ខ្ទាតធ្លាក់ចូលប្រឡាយទឹកស្អុយហើយភាគីទាំងពីរបានជជែកគ្នាយកត្រូវរៀងៗខ្លួន។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ១០៥ កែងនឹងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីសNX200t ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BV-2671 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុក៏មានយុវជន២នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1AB-9817 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១០៥ក្នុងទិសដៅពីជេីងទៅត្បួងហេីយបានបុកគ្នាជាមួយរថយន្តបណ្តាលឱ្យភាគីខាងម៉ូតូធ្លាក់ចូលក្នុងទឹកប្រឡាយម្នាក់រងរបួសស្រាល ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុភាគីទាំងសងខាងជជែកយកត្រូវរៀងៗខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការសម្របសម្រួល ដោយភាគីទាំងសងខាងសុខចិត្តយករថយន្តនិងម៉ូតូរបស់ខ្លួនទៅជួសជុលរៀងៗខ្លួន៕
ដោយ៖សុខាសែនជ័យ