ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ប្រជុំជួរដើម្បីត្រៀមអន្តរាគមន៍ និងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ​ បានដឹកនាំកម្លាំងក្រុមប្រចាំបញ្ជាវេនទី៤ ចូលរួមប្រជុំជួរដើម្បីត្រៀមអន្តរាគមន៍ និងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ 

សូមជម្រាបជូនថា​ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលដឹកនាំផែនការងារព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង  លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការង កាលពីថ្ងៃទី២៦ ខែកញ្ញាម្សិលមិញនេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងកិច្ចការងាររបស់ផែនការងារព្រហ្មទណ្ឌ យុទ្ធាការបង្រ្កាប លួចឆក់ ក្មេងទំនើង និងគោលដៅងាយរងគ្រោះ បញ្ហាប្រឈម និងការងារទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ ដោយមានការចូលរួមពីលោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកនាយការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត លោកនាយរងការិយាល័យ អធិការរង-នាយផ្នែកព្រហ្មទណ្ឌខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ 

ដោយឡែក​ដោយអនុវត្តតាមការណែនាំរបស់ លោកស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ខណ្ឌ បានដឹកនាំមន្ត្រីនគរបាលចរាចរណ៍ បានចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍តាមដងផ្លូវកកស្ទះ និងជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្ស នៅមុខសាលារៀនផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖