ភ្នំពេញ៖ បុរសជាជាងសំណង់ម្នាក់ខណៈឡេីងលេីអគារជាន់ទី៣កំពុងបូកស្រាប់តែរអិលជេីងធ្លាក់ចុះមកក្រោមរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារកំពុងសាងសង់មួយកន្លែង ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះចាប ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងបូក ស្នាក់នៅកន្លែងកេីតហេតុ មានស្រុកកំណេីតនៅខេត្តសៀបរាប។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានឡេីងទៅលេីជាន់ទី៣នៃអគារកំពុងសាងសង់ដេីម្បីបូកជញ្ជាំង ខណៈកំពុងបូកមិនប្រយ័ត្នក៏រអិលជេីងធ្លាក់ចុះមកក្រោមរងរបួសធ្ងន់ ភ្លាមនោះត្រូវបានក្រុមការងារដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែង៕
ដោយ៖សុខាសែនជ័យ