ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ (ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន តិចឬច្រេីនប៉ុន្តែគ្រឿងញៀនវាបានបំផ្លាញប្រព័ន្ធប្រាសាទរបស់អ្នករហូតដល់ថ្ងៃស្លាប់​ បេីអ្នកមិនព្រមបញ្ឈប់វាទេនោះ​)។

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកម៉ោងឫស្សីឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

 ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៨ និង០០នាទី កាលពីថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៣  ស្ថិតនៅចំណុចក្រុមទី០៨ ភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបា​ត់​ដំបង 

ជនសង្ស័យឈ្មោះ ថាំង ថាត់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រៃព្រាល ឃុំព្រៃ​ស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រោយឃាត់ខ្លួនសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិចពណ៌សថ្លាចំនួន ០១កូនថង់ ទម្ងន់ ០,៤៤ក្រាម ទាំងសំបក សង្ស័យមានសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួននិង កសាងសំណុំ​រឿងបញ្ជូនមកអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ស សម


ចែករំលែក៖