ខេត្តបន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃណែនាំដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនត្រូវពង្រឹងការពារបន្ទាត់ព្រំដែននិងបទល្មើសឆ្លងដែនក្នុងឱកាសចុះសួរសុខទុកនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នៅទីបញ្ជាការប្រចាំទិសទី៥ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពិធីជួបជួបសំណេះសំណាលនិងសួរសុខទុក្ខកងកម្លាំងនគរបាលទិសភូមិភាគទី៥ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣ ឯកឧត្តម សំរិទ្ធិ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ណែនាំដល់កងកម្លាំងនគរបាលការពារព្រំដែនគោកទិសភូមិភាគទី៥ ត្រូវពង្រឹងការពារបន្ទាត់ព្រំដែន និងទប់ស្កាត់បទល្មើសឆ្លងដែន និងការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនអោយមានសុខសន្តិភាព។
ឯកឧត្តមបានផ្តាំផ្ញើដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃត្រូវបង្កើនការទំនាក់ទំនងល្អនិងពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយកងកម្លាំងប្រទេសជិតខាង គោលដៅកសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍រីកចម្រើនតាមបន្ទាត់ព្រំដែន។
ឯកឧត្តម សំរិទ្ធិ ឌី បានមានប្រសាសន៍ថា៖ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបានចុះសួរសុខទុក្ខនិងនាំយកអំណោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានអំណោយគ្រឿងបរិភោគមានមី១១១កេស ត្រីខ៥៤កេស ទឹកក្រូច១៣១កេស ភេជ្ជៈ២៦៧កេសនិងថវិកាចំនួន៥៤លានរៀល បានចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោកទិសភូមិភាគទី៥ចំនួន១០វរសេនាតូចនិង៦៤ប៉ុស្តិ៍ដែលមានកម្លាំងសរុបចំនួន១,៥៩១នាក់ដែលកំពុងការពារបូរណៈភាពទឹកដីភូមិសាស្គ្រ៤ខេត្តមានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ តាមបន្ទាត់ព្រំដែនប្រវែង៣៥៧គីឡូម៉ែត្រ៕
ដោយ៖ វណ្ណា