ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសឥណ្ឌា អង្រួនដោយការរញ្ជួយដីពីរលើកជាប់គ្នានៅក្នុងប្រទេសនេប៉ាល់

ចែករំលែក៖

– ការរញ្ជួយដីចំនួនពីរកម្រិតគឺ 6.2 និង 4.6 រិចទ័រ បានកើតឡើងនៅភាគខាងលិចប្រទេសនេប៉ាល់នៅថ្ងៃនេះ (ថ្ងៃទី 3 ខែតុលា) បានអង្រួនផ្នែកមួយនៃទឹកដីនៃប្រទេសឥណ្ឌាជិតខាងរួមទាំងតំបន់រដ្ឋធានីញ៉ុវដេលី។
យោងតាមមជ្ឈមណ្ឌលជាតិរញ្ជួយដីរបស់ប្រទេសឥណ្ឌា ការរញ្ជួយពីរត្រូវបានគេដឹងក្នុងរយៈពេលតិចជាងកន្លះម៉ោង។ ការរញ្ជួយដីលើកទីមួយ (កម្រិត 4.6 រ៉ិចទ័រ) បានកើតឡើងនៅវេលាម៉ោង 2 និង 25 នាទីរសៀល (ម៉ោងក្នុងតំបន់) ដោយចំណុចកណ្តាលនៅជម្រៅ 10 គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះ ការរញ្ជួយដីបន្ទាប់ប្រហែល 25 នាទីក្រោយមក (6.2 រ៉ិចទ័រ) មានជម្រៅ 5 គីឡូម៉ែត្រ ប្រហែល 200 គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Joshimath រដ្ឋ Uttarakhand ។
ប្រជាជនឥណ្ឌាបានរត់ចេញពីផ្ទះនៅពេលដែលពួកគេមានអារម្មណ៍ថាមានការញ័ ការរញ្ជួយដីដែលមានរយៈពេលជាង 40 វិនាទីបានបង្កឱ្យមានការភ័យស្លន់ស្លោធ្វើឱ្យមនុស្សប្រញាប់ចេញពីផ្ទះរបស់ពួកគេ។ មកទល់នឹងពេលនេះ អាជ្ញាធរឥណ្ឌាមិនទាន់បានកត់ត្រាចំនួនអ្នកស្លាប់ និងការខូចខាតដែលបណ្តាលមកពីការរញ្ជួយដីនោះទេ។
រដ្ឋធានី New Delhi របស់ប្រទេសឥណ្ឌា ស្ថិតនៅក្នុងតំបន់រញ្ជួយដីកម្រិត 4 ដែលមានហានិភ័យខ្ពស់នៃការរញ្ជួយដី។ ក្នុងខែសីហាឆ្នាំនេះ ទីក្រុងដេលី និងតំបន់ជុំវិញក៏មានអារម្មណ៍រញ្ជួយខ្លាំងផងដែរ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត 5.8 រិចទ័របានកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕ ដោយ៖ ធីរីណា

រូប​ថត​៖ ANI


ចែករំលែក៖