ភ្នំពេញ ៖ យោងទៅតាមការផ្សព្វផ្សាយជាផ្លូវការតាមផេកនៃក្រសួងសារធារណការ និងដឹកជញ្ជូនបានលើកឡើងថា តើអ្នកបើកបររថយន្តក្រុង ត្រូវបើកក្នុងល្បឿនប៉ុន្មាន ប្រសិនបើផ្លូវមានផ្លាកសញ្ញា លើសពី 80Km/h កំណត់ល្បឿនអតិបរមា?
ដោយយោងតាមមាត្រា៥ ជំពូកទី២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ ២០១៥ អ្នកបើកបររថយន្តក្រុង មិនត្រូវបើកលើសកំណត់ល្បឿន 80Km/h។ ដូច្នេះទោះបីនៅតាមដងផ្លូវមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមាលើសពី80Km/h ក៏ដោយ ក៏រថយន្តក្រុងត្រូវបើកបរមិនឱ្យលើសពីនេះដែរ។
ចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿនកំណត់ដោយច្បាប់ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ និងនាំគ្នាឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ៕
ដោយ៖ ស សម