ភ្នំពេញ ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៌ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក ដែលជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខណ្ឌទួលគោក បានចាត់តាំងលោកវរសេនីយ៍ទោ តន់ រ៉ាវុធ អធិការរងជាតំណាងដើម្បីនាំលិខិតចូលរួមមរណទុក្ខ របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ ជាមួយថវិកាមរណៈសង្រ្គោះ ដើម្បីប្រគល់ជូនក្រុមគ្រួសារសមាជិកសមាគមអតីតយុទ្ធជនឈ្មោះ ទឹម ប៊ន ( និវត្តជន ) មានអតីតភាពជា យោធា កងវិស្វកម្ម ដែលបានទទួល មរណភាពនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។ ទីតាំងប្រគល់នៅការិយាល័យសង្គមកិច្ចនិងអតីតយុទ្ធជន សាលាខណ្ឌទួលគោក ។
ដោយមានការចូលរួមពីសំណាក់ លោកស្រី ទឹម ផល្លីន ប្រធានការិយាល័យសង្គមកិច្ចនិងអតីតយុទ្ធជនខណ្ឌទួលគោក, លោកវរសេនីយ៍ទោ គិន អុិត ប្រធានយោធាខណ្ឌ, លោកអនុសេនីយ៍ឯក ពិន ដារិទ្ធ តំណាងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌទួលគោក, លោកវរសេនីយ៌ត្រី ខាត់ ខុនទិត្យ នាយនគរបាលប៉ុស្តិរដ្ឋបាលបឹងកក់ទី២ ។
+ ក្រុមគ្រួសារដែលមកទទួល
– លោកស្រី បួន ផល្លី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ( ជាកូនបង្កើត ) និងលោក ពិន ផង់ អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ ( ជា
កូនប្រសា) មានទីលំនៅភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
+ សម្ភារដែលបានប្រគល់៖
– លិខិតចូលរួមមរណទុក្ខ០១សន្លឹក
– ថវិកាមរណៈសង្រ្គោះ ចំនួន ៤.០០០.០០០៛ ( បួនលានរៀល )
– អង្ករមួយបេទម្ងន់ ២៥គីឡូក្រាម (ជាអំណោយរបស់លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនខណ្ឌទួលគោក )៕
ដោយ ស សម