ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសភាតំណាងរាស្រ្តអាមេរិកត្រូវបានទម្លាក់ពីតំណែង តើអ្នកណាអាចជំនួសគាត់បាន?

ចែករំលែក៖

លោក Kevin McCarthy ត្រូវបានបណ្តេញចេញពីតំណែងជាប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកជាផ្លូវការបន្ទាប់ពីការបោះឆ្នោតជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី 3 ខែតុលា។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters មានតួអង្គដែលមានសក្តានុពលចំនួន ៦ដែលអាចជំនួសតំណែងនេះបាន។
សភាតំណាងរាស្រ្តអាមេរិកស្ថិតនៅក្នុងរយៈពេលដែលមិនធ្លាប់មានពីមុនមក ដូច្នេះវាមិនច្បាស់ទេថានៅពេលណាដែលការបោះឆ្នោតសម្រាប់តំណែងប្រធានសភាសម្រាប់អាណត្តិថ្មីនឹងប្រព្រឹត្តទៅ។
ជាធម្មតា ការបោះឆ្នោតជ្រើសរើសប្រធានសភាត្រូវកំណត់ពេលបើកសភាថ្មីរៀងរាល់ពីរឆ្នាំម្តង។ សម្រាប់ពេលនេះ មេដឹកនាំទាំងគណបក្សប្រជាធិបតេយ្យ និងសាធារណៈរដ្ឋនឹងត្រូវសម្រេចចិត្តនៅពេលដែលពួកគេត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីដើម្បីបំពេញអាសនៈដែលនៅទំនេរ។

ចំណែកលោក Kevin McCarthy តំណាងអតីតប្រធានសភាតំណាងរាស្រ្តបានប្រកាសថា លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតជាប្រធានសភាតំណាងរាស្រ្តឡើងវិញទេ។ទន្ទឹមនឹងនោះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដាក់ឈ្មោះតួអង្គដែលមានសក្តានុពលចំនួន ៦ ដែលអាចជំនួសលោក Kevin McCarthy ។
១ លោក Steve Scalise ២ លោក Tom Emmer ៣ លោក Jim Jordan ៤ លោក Patrick Henry ៥លោក Donald Trump ៦ លោក Hakeem Jeffries៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖