ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីនៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា រាជធានីភ្នំពេញ និង បណ្តាខេត្តនានា អាចមាន ភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ក្នុង កម្រិតបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់ លើផ្ទៃដីពី ៥០-៦០%

ចែករំលែក៖

ភ្នំពេញ ៖ ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ អោយបានដឹងថា ៖

 ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។  ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” តាមការវិវត្តចុងក្រោយ ព្យុះនេះនឹងបន្តដំណើរឆ្ពោះមកទិសខាងលិច នឹងចូលដល់ឈូងតុងកឹងនៅថ្ងៃទី១១ ខែតុលា មុននឹងថមថយឥទ្ធិពលជាលំដាប់ ព្យុះនេះពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

– ចាប់ពីនៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា រាជធានីភ្នំពេញ និង បណ្តាខេត្តនានា អាចមាន ភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ក្នុង កម្រិតបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់ លើផ្ទៃដីពី ៥០-៦០%៕

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សហការី


ចែករំលែក៖