ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងកម្លាំងមន្ទីរសាធារណការខេត្ត បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវគ្រប់ប្រភេទ។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ការចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺចង់ឱ្យប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវគ្រប់ប្រភេទ ស្វែងយល់ពីច្បាប់ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ណាមួយជាយថាហេតុជាពិសេសអ្នកដែលប្រកបរបររត់តាក់ស៊ី និងក្រុមហ៊ុនរថយន្តដឹកអ្នកដំណេីរ ត្រូវមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ផ្លូវគោក បេីកបរប្រកបដោយសុវត្ថិភាព នារដូវបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។
ក្នុងប្រតិបត្តិការនេះ បានធ្វេីឡេីងនៅបេនឡានមហោស្រពចាស់ ស្ថិតក្នុង ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ និងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខិតបណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក សៀវភៅកំណត់ល្បឿន និងបានណែនាំទៅដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕
ដោយ៖សហការី