ខេត្ដស្វាយរៀង៖ បុរសម្នាក់ត្រូវក្រុម ជនសង្ស័យឆក់កាបូប ជិះគេចខ្លួនដោយសុវត្ថិភាពផ្អើលអ្នកភូមិនិងសមត្ថកិច្ចទាំងយប់នៅស្រុកស្វាយទាប។
នគរបាលស្រុកស្វាយទាបបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ខែតុលាឆ្នាំ២០២៣នេះថាជនរងគ្រោះមាន ឈ្មោះ វ៉ុន ចាន់ពៅ អាយុ១៩ឆ្នាំមុខរបរជួសជុលម៉ូតូរស់នៅភូមិ អកនាគ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។
ប្រភពបន្តថា កាលពីវេលាម៉ោង៧និង១៥នាទី យប់ ថ្ងៃទី ០៦ ខែតុលាឆ្នាំ ២០២៣ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាបបានទទួលទូរស័ព្ទ ទាន់ហេតុការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ថាមានករណីចោរឆក់កាបូបមួយកើតឡើង នៅចំណុចភូមិទួលអង្គ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោយទទួលព័ត៌មានរួចកំលាំងប៉ុស្ដិ៍ បានចុះទៅដល់កន្លែងកើតហេតុ ។
បើតាមជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថានៅមុនពេលកើតហេតុ ខ្លួនបានលើកម៉ូតូម៉ាក ភូសា ដាក់លើម៉ូតូកង់បីចិនហើយបើកទៅបាវិតដើម្បីយកម៉ូតូកង់បីទៅអោយម៉ូយពេលទៅដល់បានប្រគល់ម៉ូតូកង់បីនិងដាក់ម៉ូតូ ភូសា ចុះនិងបានទទួលបានប្រាក់ចំនួន ១៣០ដុល្លារពីម្ចាស់កង់បីហើយបានបន្តទៅធ្វើម៉ូតូអោយគេបានប្រាក់ ២០ដុល្លារ ទៀតហើយខ្លួនក៏ត្រឡប់មកផ្ទះវិញនៅម៉ោង ១៨ និង ០៥ នាទីមកដល់ចំណុចភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាបក៏មានគេបំភ្លឺភ្លើងពិលដាក់ហើយក៏បើកទៅមុខទៀតដល់ចំណុចភូមិទួលអង្គ ឃុំគគីសោមក៏ម៉ូតូរបស់ខ្លួនក៏រលត់ហើយឈប់មើលម៉ូតូហើយបន្តិចក៏ឆេះវិញទៅមុខបន្តស្រាប់តែមានម៉ូតូពីរគ្រឿងជិះមកពីក្រោយដោយម៉ូតូមួយគ្រឿងជិះគ្នាបីនាក់សរុប៦នាក់ហើយបានយកខ្សែក្រវ៉ាត់វាយទៅលើខ្លួនត្រូវចំឆ្អឹងខ្នងមួយខ្សែក្រវ៉ាត់ហើយវាយទៀតតែមិនបានត្រូវទេអោនផុតហើយមានម្នាក់បានឆក់កាបូបស្ពាយរបស់ខ្លួនយកទៅនិងជិះដេញតាមវាយរហូតទៅដល់ចំណុចភូមិកក់ ឃុំស្វាយរពារ ទើបគាត់ចុះពីម៉ូតូស្រែកហៅអោយគេជួយទើបចោរត្រឡប់ទៅក្រោយវិញ។
សម្ភារៈដែលបាត់បង់រួមមាន ៖ សម្ភារ:ក្នុងកាបូបមានប្រាក់ចំនួន ១៦០ដុល្លារ និងចិញ្ចៀនផ្លាទីនមួយវង់ទំងន់ ៥ ជី និងទូរស័ព្ទដៃមួយគ្រឿងម៉ាក រ៉េមី ហើយក្រុមក្មេងនោះបានជិះគេចទៅក្រោយបាត់ទៅ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាយកមកផ្ដន្ទាទោសតាមច្បាប់៕
ដោយ៖ សុថាន