ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ស្លាប់ជិតមាត់អូរ សមត្ថកិច្ចសង្ស័យលង់ទឹក

ចែករំលែក៖

ខេត្តប៉ៃលិន៖ ប្រភពពីមន្ត្រីនគរបាលជំនាញប៉ុស្ថិ៍រដ្ឋបាលឃុំស្ទឹងត្រង់បាលឱ្យដឹងថា÷នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មានពលរដ្ឋដើរទៅរកត្រីបានប្រទះឃើញសាកសពបុរសម្នាក់នៅជិតមាត់អូរ ស្ថិតនៅក្នុង ដីស្អិត ឃុំ ស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។

កម្លាំងសមត្ថកិច្ចជំនាញបានបន្តថា÷សពរងគ្រោះមានឈ្មោះ ខាន់ ខា ភេទ ប្រុស អាយុ ៥៤ឆ្នាំ(ជាជនវិកលចរិត)រស់នៅភូមិ ដីសរ ឃុំ ស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន។ 

សមត្ថកិច្ចជំនាញបានបន្តទៀតថា÷ក្រោយពីទទួលព័ត៌មានពីក្រុមគ្រួសារសពកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់នឹងមានការចូលរួមពីលោក មេឃុំស្ទឹងត្រង់ លោក មេភូមិដីសរ នឹង មេភូមិដីស្អិត និងបងប្អូនសាច់ញាតិបានចុះទៅដល់ កន្លែងកើតហេតុហើយ នឹងការបំភ្លឺក្រុមគ្រួសារនៃសពបានរៀប រាប់ថា ជនរងគ្រោះជាជនវិកលចរិតតែងតែដើរបាត់ពីផ្ទះដូចសព្វដង ហើយគាត់បាត់ខ្លួនតាំង ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២៣ មកម្ល៉េះ ទើបប្រទះឃើញនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអូរ ស្ថិតនៅក្នុងដីស្អិតហើយសាកសពមានសភាពហើមរលួយ។

 ក្រោយពីកម្លាំងជំនាញផ្នែកកោសល្យវិច័យនៃអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យស្នងការដ្ឋាននិងក្រុមគ្រូពេទ្យពិនិត្យធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថា សពខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ និងបានប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើ បុណ្យតាមប្រពៃណី ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖