ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៨០នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៦ករណីទូទាំងប្រទេសថ្ងៃទី ០៨ តុលានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៨០នាក់(ស្រី ០៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ​២០២៣នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៨០នាក់ រួមមាន ៖​ ជួញដូរ ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១៨ករណី ឃាត់ ៤៣នាក់(ស្រី ២នាក់)​,ចាត់ចែង សម្រួល ១ករណី ឃាត់ ៤នាក់(ស្រី ០នាក់)​ និង​ប្រើប្រាស់ ៥ករណី ឃាត់ ៣០នាក់(ស្រី ២នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៨ ខែតុលា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៥៥,៤៣ក្រាម និង១៤កញ្ចប់តូច។​ កេតាមីន(Ke) ស្មេីនិង​ ១១៤០០,១០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិទាំង ១២អង្គភាព ៖

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៤នាក់ ស្រី ១នាក់ ចាប់យកIce ២,១៨ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ២,១៤ក្រាម។

៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២៤ក្រាម។

៤ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ស្រី ១នាក់ ចាប់យកIce ១៩,០ក្រាម។

៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៩កញ្ចប់តូច។

៦ / រាជធានីភ្នំពេញ៖ រក្សាទុក ៤ករណី ឃាត់ ៥នាក់ ចាប់យកIce ៦,៦១ក្រាម។

៧ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៣២,៦៨ក្រាម។

៨ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ១២,០៤ក្រាម។

៩ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៥៦ក្រាម។

១០ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។

១១ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាត់ចែង ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៤១ក្រាម។

១២ / ស្វាយរៀង៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៥កញ្ចប់តូច៕

ដោយ៖ សហការី


ចែករំលែក៖