ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនជាតិចិន វៀតណាម ហ្វីលីពីន សិង្ហបុរី និងនេប៉ាល់ជាង៩០នាក់ ដែលកំពុងលេងល្បែង និងជក់គ្រឿងញៀនពេញបន្ទុក នៅក្រោយសណ្ឋាគារកាំបូឌីយ៉ា ជាប់មាត់ទន្លេ

ចែករំលែក៖

ភ្នំពេញ ៖ ព័ត៌មានបឋមទើបបែក ! មិនគួរអោយមាន ករណីលេងល្បែង សុីសង និងជក់គ្រឿងញៀនពេញបន្ទុក! នៅចំកណ្តាលរាជធានីភ្នំពេញទេ។ 

សូមបញ្ជាក់ថា ៖ បង្ក្រាបក្លឹបរាត្រីមួយកន្លែងនៅខាងក្រោយសណ្ឋាគារកាំបូឌីយ៉ា ជាប់មាត់ទន្លេកាលពីយប់ថ្ងៃទី៩តុលា២០២៣ ដោយចាប់ឃាត់ជនជាតិចិន វៀតណាម ហ្វីលីពីន សិង្ហបុរី និងនេប៉ាល់ជាង៩០នាក់ ដែលកំពុងលេងល្បែង និងជក់គ្រឿងញៀនពេញបន្ទុក! 

ប្រត្តិបត្តិការនេះ បានធ្វើឡើងក្រោមកិច្ចសហការរវាងកម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ! ក្រៅពីសម្ភារមួយចំនួនធំ, គ្រឿងញៀន៥គីឡូក្រាម ក៏ត្រូវបានដកហូតផងដែរ! 

សូមសាទរចំណាត់ការមួយនេះ ហើយសង្ឃឹមថា ប្រតិបត្តិការនេះ នឹងធ្វើឡើងនៅតាមក្លឹបផ្សេងទៀត ដែលបង្កប់គ្រឿងញៀន និងល្បែងស៊ីសង!

សូមរម្លឹកថា ៖ នេះគ្រាន់តែជាព័ត៌មានបឋម ទើបទទួលបានយប់ថ្ងៃទី៩ខែតុលានេះ ចាំមើលអង្គភាពពាក់ព័ន្ធ ផ្តល់របាយការណ៌លម្អិត អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នរវត្ត» នឹងផ្សព្វផ្សាយបន្ត ៕ 

ដោយ ៖ សហការី


ចែករំលែក៖