ភ្នំពេញ ៖ តាមសេចក្ដីរាយការណ៍ពីពលរដ្ឋបានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ មានការបាក់ស្រុតដីយ៉ាងធំ និងជ្រៅ នៅខាងលិចស្ពានអាកាសស្ទឹងមានជ័យ លេីផ្លូវប្រសបជាប់ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បានធ្វេីឱ្យអ្នកដំណេីរមានការព្រួយបារម្មណ៍ជាខ្លាំង ។
ក្រោយពីពលរដ្ឋប្រទះឃេីញរណ្ដៅដីដែលបាក់ស្រុតដ៏ធំនេះ ពួកគាត់ក៏បានយកមែកឈេី ឬរបស់សម្គាល់អ្វីមួយចំនួនដាក់ពីខាងមុខ និងខាងក្រោយរណ្ដៅ ដេីម្បីជាសញ្ញាបញ្ចាក់ថា ខាងមុខមានឧបសគ្គផងដែរ ។
លុះព្រឹកថ្ងៃដដែល អាជ្ញាធរមូលដ្ឋានបានទទួលព័ត៌មាននេះ ក៏បានចុះត្រួតពិនិត្យមេីលស្ថានភាពជាក់ស្ដែង រួចយករនាំងជ័រ ព្រមទាំងខ្សែមកហ៊ុំព័ទ្ធជុំវិញត្រង់ចំណុចនោះ កុំឱ្យប្រជាពលរដ្ឋឆ្លងកាត់ និងបន្ថែមការប្រុងប្រយ័ត្នច្រេីនជាងមុន មុនពេលមន្ត្រីជំនាញចុះមកជួសជុលផ្លូវនេះឱ្យល្អដូចដេីម ៕
ដោយ ៖ ភារ៉ា ដង្កោ