ព័ត៌មានទាន់ហេតុការណ៍៖

ចិន និងអារ៉ាប៊ីសាអ៊ូឌីត ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា

ចែករំលែក៖

ប្រទេសចិននិងអារ៉ាប៊ីសាអ៊ូឌីតកំពុងធ្វើសមយុទ្ធយោធាពិសេសរួមគ្នារវាងកងទ័ពជើងទឹកទាំងពីរនៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។
សមយុទ្ធដែលមានចំណងជើងថា “ដាវខៀវ 2023” (Blue Sword 2023) បានបើកនៅជំរុំកងទ័ពជើងទឹកក្នុងទីក្រុង Zhanjiang ខេត្ត Guangdong ប្រទេសចិនកាលពីថ្ងៃទី 9 ខែតុលា។ ទាហានជាង១០០នាក់មកពីភាគីទាំងសងខាងបានចូលរួមក្នុងពិធីនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់យោធាចិន គោលដៅនៃសមយុទ្ធនេះគឺដើម្បីពង្រឹងទំនុកចិត្តទៅវិញទៅមក និងទំនាក់ទំនងមិត្តភាពរវាងកងទ័ពជើងទឹកចិន និងអារ៉ាប៊ីសាអូឌីត ព្រមទាំងពង្រឹងសមត្ថភាពប្រយុទ្ធដែនសមុទ្ររបស់កងកម្លាំងប្រទេសទាំពីរនិងពង្រឹងសមត្ថភាពបំពេញភារកិច្ច។ នៅក្នុងយុទ្ធនាការរួមគ្នារបស់អង្គភាពសង្គ្រោះប្រដាប់អាវុធនៅបរទេស។
កាសែតកងទ័ពរំដោះរបស់ចិនបានផ្សាយកាលពីថ្ងៃទី១០ តុលា ថា សមយុទ្ធរួមនេះផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្មនៅសមុទ្រ ក្នុងបរិបទដែលកប៉ាល់ពាណិជ្ជកម្មកំពុងត្រូវចោរប្លន់ ដែលជាអង្គភាពប្រតិបត្តិការក្នុងប្រទេសចិន និងធ្វើសង្គ្រាមពិសេសរួមគ្នារបស់ចិន និងអារ៉ាប៊ីសាអូឌីត។ កងទ័ពជើងទឹកបានដាក់ពង្រាយការវាយឆ្មក់ និងជួយសង្គ្រោះនៅសមុទ្រ។
សមយុទ្ធនេះនឹងមានរយៈពេល 3 សប្តាហ៍ និងចែកចេញជា 3 ដំណាក់កាល រួមមានការបណ្តុះបណ្តាលជាមូលដ្ឋាន ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងលំហាត់ទូទៅ ដែលមានខ្លឹមសារជាង 20 ដូចជា បាញ់គ្រាប់ពិត ការស្វែងរកក្នុងកាប៊ីន និងការឈ្លបយកការណ៍ក្រោមទឹក …។
នេះជាលើកទី២ហើយ ដែលសមយុទ្ធរួមគ្នា “ដាវខៀវ” ត្រូវបានធ្វើឡើងរវាងចិន និងអារ៉ាប៊ីសាអូឌីត ប៉ុន្តែលើកទី១ ដែលវាបានធ្វើនៅប្រទេសចិន។ សមយុទ្ធនេះត្រូវបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ 2019 នៅប្រទេសអារ៉ាប៊ីសាអូឌីត៕ ដោយ៖ ធីរីណា

រូប​ថត​៖ VOV.VN


ចែករំលែក៖