ខេត្តបន្ទាយមានជ័យ៖ បុគ្គលិកជនជាតិចិនម្នាក់បានចាក់សម្លាប់អ្នកគ្រប់គ្រងជនជាតិចិនដូចគ្នាបណ្តាលឱ្យស្លាប់កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នៅអគារស្នាក់នៅបរិវេណកាស៊ីណូហ្គោលឌិនស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ជនរងគ្រោះដែលស្លាប់អាយុជាង៣០ឆ្នាំ(ជនជាតិចិនមានតួនាទីគ្រប់គ្រងកាស៊ីណូ)ស្នាក់នៅអគារខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថាៈក្រោយទទួលបានព័ត៌មានករណីឃាតកម្មចាក់សម្លាប់រួចមក កម្លាំងជំនាញបានចុះទៅពិនិត្យឃើញថា ជនរងគ្រោះដែលស្នាក់នៅមើលការខុសត្រូវក្នុងកាសុីណូនោះត្រូវបានចាក់សម្លាប់ពី៧ទៅ៨កន្លែងចំលើដើមដោះដោយកាំបិតចុងស្រួចបានស្លាប់ក្នុងបន្ទប់ហើយជនដៃដល់ដែលគេស្គាល់ថាជនជាតិចិនដូចគ្នានោះក្រោយកើតហេតុហើយបានគេចខ្លួនបាត់។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាៈ ជនដៃដល់ដែលជាឃាតកនោះគឺជនជាតិចិនម្នាក់ជាអ្នកគ្រប់គ្រងជនជាតិខ្មែរម្នាក់ជាអ្នកបើករថយន្តជូនមេជាជនជាតិចិនម្នាក់ទៀតជាបុគ្គលិកការងារកាស៊ីណូ(ជនដៃដល់)ដែលខ្ជិលធ្វើការរត់តែមកដេកក្នុងបន្ទប់។
ក្រោយតាមមកដល់ក្នុងបន្ទប់ហើយអ្នកគ្រប់គ្រងបានទាញកអាវឡើងជង្គង់២ទៅ៣ដង ហើយជនដៃដល់ក៏ខឹងក៏បានទាញកាំបិតកៃចុងស្រួចដែលដាក់ក្នុងហោប៉ៅជាប់ខ្លួនចាក់ជាច្រើនកាំបិតលើដើមទ្រូងហើយជនជាតិខ្មែរអ្នកបើកបរស្ទុះទៅជួយវ៉ៃជនដៃដល់ តែជនរងគ្រោះស្លាប់នៅនឹងកន្លែងទៅហើយ ខណៈជនបង្កបានគេចខ្លួនបាត់។
សមត្ថកិច្ចបញ្ជាក់បន្ថែមថាៈ ក្រោយមន្ត្រីជំនាញចុះពិនិត្យសាកសពហើយបានដឹកសាកសពតាមរយៈរថយន្តគិលានសង្គ្រោះទៅរាជធានីភ្នំពេញនិងស្ថានទូតចិនប្រចាំកម្ពុជារង់ចាំសាច់ញាតិមកទទួលយកទៅប្រទេសចិនវិញ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនជនដៃដល់ដើម្បីយកមកមកចាត់ការតាមច្បាប់៕
ដោយ ៖ វណ្ណា