ព័ត៌មានទាន់ហេតុការណ៍៖

ជីដូនហាមមិនស្ដាប់លួចទៅលេងទឹកវាលស្រែ ជាមួយមិត្តភក្តិ ក៏លង់ទឹកស្លាប់ ចុងក្រោយបានត្រឹមសោកស្តាយ !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ   ក្មេងប្រុសម្នាក់ក្នុងចំណោមគ្នីគ្នា៣នាក់បានលង់ទឹកស្លាប់នៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣ នៅចំណុចប្រឡាយផ្លូវក្របី នៅប៉ែកខាងជើងស្ពានដែករហាល(ផ្លូវជាតិលេខ៦)ចំងាយប្រហែល៥០០ម៉ែត្រមកកន្លែងកើតហេតុ ទឹកមានជំរៅប្រហែល២ម៉ែត្រជាងស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុព្រះនេត្រព្រះ  ខេត្តបន្ទាយមានជ័យ នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ក្មេងរងគ្រោះឈ្មោះ ពាន់ បញ្ញា ភេទប្រុស អាយុ០៩ឆ្នាំនៅភូមិរហាល ឃុំរហាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុនពេលកើតហេតុ តាមការបំភ្លឺឈ្មោះ វ៉ាន់ សៀវម៉េង ភេទប្រុស អាយុ០៩ឆ្នាំ នៅភូមិជាមួយជនរងគ្រោះ បានបញ្ជាក់ថា នៅថ្ងៃទី១២ ខែតុលា ២០២៣ ប្រហែលជាម៉ោង១១ជាង ខ្លួននឹងមិត្តភក្តិចំនួន០៣នាក់ទៀត .ឈ្មោះ ពាន់បញ្ញា(ជនរងគ្រោះ) ,   .ឈ្មោះ ជួ សុជិន ភេទប្រុស អាយុ០៩ឆ្នាំភូមិជាមួយគ្នា , .ឈ្មោះ រឿត ផានិត ភេទប្រុស អាយុ០៩ឆ្នាំភូមិជាមួយគ្នា បាននាំគ្នាមុជទឹកលេងក្នុងប្រឡាយផ្លូវក្របី ស្រាប់តែពេលនោះឈ្មោះ ពាន់ បញ្ញា បានរអិលជើងធ្លាក់ចូលទឹកជ្រៅបណ្តាលឲ្យលង់ទឹកស្លាប់នៅទីនោះ។ ឃើញដូច្នោះខ្ញុំបាទនឹងមិត្តភក្តិ០២នាក់ទៀតក៏នាំគ្នាត្រឡប់មកផ្ទះវិញដើម្បីទៅប្រាប់លោកយាយជនរងគ្រោះ។

នគរបាលបានបន្តថា៖តាមការបំភ្លឺឈ្មោះ លឿង សារឿម ភេទស្រី អាយុ៦០ឆ្នាំ(ជីដូនសាកសព)ភូមិជាមួយបញ្ជាក់ថា នៅថ្ងៃទី១២.១០.២០២៣ វេលាម៉ោង១១និង០០នាទី ចៅគាត់ ឈ្មោះ ពាន់ បញ្ញា បានសុំគាត់ទៅដើរលេងនៅវាលស្រែ គាត់បានហាមមិនឲ្យទៅទេ តែចៅគាត់មិនស្តាប់ឡើយហើយលួចចេញទៅបាត់ទៅ។នៅថ្ងៃដដែលប្រហែលជាម៉ោង១រសៀល មានក្មេងប្រុសឈ្មោះ វ៉ាន់ សៀវម៉េង អាយុ០៩ឆ្នាំ នៅភូមិជាមួយគ្នាបានប្រាប់ថាចៅរបស់គាត់ឈ្មោះ ពាន់ បញ្ញា បានលង់ទឹកស្លាប់នៅឯប្រឡាយផ្លូវក្របី

     នគរបាលបានបញ្ជាក់ថា៖ ក្រោយទទួលបានព័ត៌មានបានបង្កើតគណៈកម្មការត្រួតពិនិត្យសពក្មេងរងគ្រោះមានសមាសភាពនគរបាល ក្រុមប្រឹក្សាឃុំរហាល  គ្រូពេទ្យមណ្ឌលឃុំរហាល មេភូមិនិងជីដូនសព ។តាមការពិនិត្យក្មេងរងគ្រោះមិនមានស្លាកស្នាមអ្វីទាក់ទិននឹងរឿងឃាតកម្មនោះឡើយ គឺពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន

ដោយ៖ វណ្ណា


ចែករំលែក៖