ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់នគបាលជំនាញនៃស្នងការខេត្តបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២១និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់បើកបរម៉ូតូទៅបុក និងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យសន្លប់ រងរបួសធ្ងន់នៅលេីផ្លូវលេខ៥៧ចំណុចផ្លូវបំបែកច្រមុះជ្រូក ស្ថិតនៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចនគរបាលជំនាញបានបន្តថា រីឯម៉ូតូខូចខាតកម្រិតមធ្យម០១គ្រឿង, អ្នកបើកបរ-ឈ្មោះ ដុំ ប៊ុនថង ហៅខ្វិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បេីកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខកំពត1H-8569 ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន។
សមត្ថកិច្ចបានបន្តទៀតថា ករណីនេះមូលហេតុបណ្តាលមកពីកត្តាមនុស្សបេីកបរម៉ូតូល្បឿនលឿន ក្នុងស្ថានភាពស្រវឹងស្រា។
បច្ចុប្បន្ន៖ជនរងគ្រោះបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ករណីខាងលើនេះ កម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានយកម៉ូតូទៅរក្សាទុកនៅស្នងការខេត្តប៉ៃលិន រង់ចាំក្រុមគ្រួសារមកយក ៕
ដោយ៖ ស សារ៉េត