ប្រទេសប៉ាគីស្ថាន ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសប៉ាគីស្ថានហើយ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីត្រៀមប្រកួតកាត់សេចក្ដីជើងទី២ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គជម្រុះជុំទី១ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដើមសប្ដាហ៍ក្រោយ។
បេសកកម្មក្រៅដីនេះ ធ្វើឡើងបន្ទាប់ពីក្រុមទាំងពីរ បានប្រកួតស្មើគ្នា ០-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលាកន្លងទៅ។ ដូច្នេះជំនួបនាថ្ងៃអង្គារសប្ដាហ៍ក្រោយ គឺជាការប្រកួតកាត់សេចក្ដី ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គបន្ដ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ ។
តែអ្វីដែលជាការចាប់អារម្មណ៍ និងមានការរិះគន់របស់យុវជនកម្ពុជា គឺការទទួលបដិសណ្ឋាកិច្ចពីក្រុមម្ចាស់ផ្ទះ ដោយយកឡានមកដឹកក្រុមកីឡាករកម្ពុជា ខុសឆ្ងាយពីកម្ពុជាទទួលក្រុមកីឡាករប៉ាគីស្ថាន! ៕
ដោយ ៖ សហការី