សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា ក្រសួងការពារជាតិរុស្ស៉ី នៅព្រឹកថ្ងៃអាទិត្យនេះបានអះអាងថា អង្គភាពប្រឆាំងយន្តហោះបានកម្ទេចយន្តហោះដ្រូនដែលបាញ់ដោយអ៊ុយក្រែនចំនួន ២៧គ្រឿងលើប្រទេសរុស្ស៉ី ដែលភាគច្រើននៃដ្រូនទាំងនោះឆ្លងកាត់តំបន់ឃឺស (Kursk)។
ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងតាមបណ្តាញ Telegram យ៉ាងដូច្នេះថា យន្តហោះដ្រូនចំនួន ១៨គ្រឿងត្រូវបានទម្លាក់ពីលើតំបន់ Kursk នៅឯភាគខាងត្បូងនៃប្រទេសរុស្ស៉ី និងពីរកន្លែងផ្សេងទៀតលើតំបន់បែលហ្គរូដ (Belgorod)។
អភិបាលតំបន់ Kursk លោក រ៉ូម៉ាន់ ស្តារ៉ូវៀត (Roman Starovoit) បាននិយាយថា មិនមានអ្នកស្លាប់ក្នុងការវាយប្រហារនេះទេ ហើយកម្ទេចកំទីនៃយន្តហោះដ្រូននេះ ធ្លាក់លើខាងក្រៅតំបន់ដែលមានប្រជាជនរស់នៅ។ យ៉ាងនេះក្តី ប្រព័ន្ធផ្សព្វផ្សាយមិនអាចផ្ទៀងផ្ទាត់ព័ត៌មានដោយឯករាជ្យបានទេ។
តំបន់ Kursk និង Belgorod ជាតំបន់ជាប់ព្រំដែនជាមួយអ៊ុយក្រែន។ ការវាយប្រហារដោយយន្តហោះដ្រូន ជាពិសេសនៅតំបន់គ្រីមៀ និងតំបន់ជាប់ព្រំដែនអ៊ុយក្រែន បានកើតមានឡើងស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងពីដ្រូនពីរត្រូវបានបំផ្លាញនៅលើវិមានក្រឹមឡាំង កាលពីដើមខែឧសភា៕ ដោយ៖ ធីរីណា
រូបថត៖ Vietnamnet.vn