ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈ បានសម្រេច នៅក្រុងខេមរភូមិន្ទ

ចែករំលែក៖

ខេត្តកោះកុង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២៣នេះថា​ កម្លាំង​សមត្ថកិច្ច​នៅក្រុងខេមរភូមិន្ទ​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ជន​ល្មោភកាម​ម្នាក់​ ក្រោយពីបានទទួលពាក្យបណ្ដឹងរបស់នារីរងគ្រោះ។ 

ប្រភព​ដដែល​បន្តថា​ ជនសង្ស័យឈ្មោះ ហឿង វណ្ណៈភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ពីបទ រំលោភសេពសន្ថវៈ(បានសម្រេចមួយលើក)។

ចំណែក​ជនរងគ្រោះឈ្មោះស.ធ.វ.ស.ន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅ ភូមិ០១ សង្កាត់ស្មាច់មានជ័យ។ 

មន្រ្តីដដែល​បន្តថា​ មុនពេលឃាត់ខ្លួនជនសង្ស័យ​រូបនេះ​ ជនរងគ្រោះឈ្មោះស.ធ.វ.ស.ន ភេទស្រី អាយុ៣០ឆ្នាំ បានទទួលពាក្យបណ្ដឹង​ប្ដឹងឈ្មោះ ហឿង វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ ពីបទរំលោភសេពសន្ថវៈ បានសម្រេចនៅចំណុចផ្លូវ២៩៧(ចំការខ្នុរ)ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ  កាលពីវេលាម៉ោង១៤​ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។​ ភ្លាមនោះ​កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ ចុះស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ​ នៅចំណុចផ្ទះចាំចំការ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ នៅរសៀល​ថ្ងៃ​ដដែល​។ 

ចំណែក​វត្ថុតាង៖​ ម៉ូតូ០១គ្រឿង។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញ​​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​បង្ហាញ​មុខ​ជាសាធារណៈ​ មុនត្រៀមបញ្ជូនខ្លួនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់ ​៕

ដោយ​៖ សហការី​


ចែករំលែក៖