ខេត្តប៉ៃលិន៖ ប្រភពពីមន្ត្រីមូលដ្ឋានឃុំស្ទឹងត្រង់បានឱ្យដឹងថា កាលពីវេលាម៉ោង ១៨ និង៣០នាទី ថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៣មានករណីប្រជាពលរដ្ឋម្នាក់ ផឹកទឹកថ្នាំសម្លាប់សត្វល្អិតអស់មួយដប( ថ្នាំកាជីប)នៅចំណុចរោងប៉ះកង់ឡាន ស្ថិតនៅក្នុងភូមិ ដីស ឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្តកិច្ចមូលដ្ឋានបានបន្តថា ជនរងគ្រោះមានឈ្មោះ ដែន ជា ភេទ ប្រុស អាយុ៣៣ឆ្នាំ(មុខរបរជាងប៉ះកង់ឡាន) ជាប្រជាពលរដ្ឋរស់នៅភូមិបួរសង្គ្រាជ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្ត បាត់ដំបង និងមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពពីអ្នកស្រុកនៅជិតខាងបានបង្ហើបថា ករណីនេះដោយសារជនរងគ្រោះផឹកស្រាស្រវឹងរហូតគ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងមិនបាន។
បច្ចុប្បន្ន ជនរងគ្រោះបានយកទៅសង្រ្គោះនៅមណ្ឌលសុខភាពភ្នំព្រាល៕
ដោយ៖ ស សារ៉េត