ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេចបន្ថែមសមាសភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើចំនួនដែលមានស្រាប់នាពេលកន្លងមក

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញសេចក្តីសមច ស្តីពីការបន្ថែមសមាសភាពអាជា្ញធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 

សម្រេច

ប្រការ១ .. ត្រូវបានតែងតាំងសមាសភាពបន្ថែម នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូចខាងក្រោម៖

១-លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ សមាជិក

២-លោក ហែម វណ្ណឌី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិក

៣-លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សមាជិក

៤-លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សមាជិក

៥-លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិក

៦-លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សមាជិក

៧-លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិក

៨-លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ សមាជិក 

៩- លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សមាជិក

១០-លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា សមាជិក

១១-លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល សមាជិក

១២-លោកស្រី ជា សិរី អគ្គទេសាភិបាល នៃធនាគារជាតិ នៃកម្ពុជា សមាជិក

១៣-រដ្ឋលេខាធិការ ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ១រូប សមាជិក

១៤-រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ១រូប សមាជិក។ 

ប្រការ២ .…រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ ស តារា


ចែករំលែក៖