ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូចេញពីផ្លូវតូចមកផ្លូវកៅស៊ូមិនប្រុងប្រយ័ត្តទៅបុកម៉ូតូ១គ្រឿងដែលកំពុងបើកបរបណ្ដាលឱ្យរងរបួសធ្ងន់និងស្រាល៤នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមប្រភពពីមហាជនបានរៀបរាប់ប្រាប់សមត្ថកិច្ចជំនាញនៃស្នងការដ្ឋានខេត្តឱ្យដឹងថា កាលពីវេលាម៉ោង ១៤និង៥០នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជិតការាសសាំង មាន មាន ក្នុងភូមិប៉ាហុីជើង សង្កាត់/ក្រុងប៉ៃលិន ខេត្តប៉ៃលិនមានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក បណ្ដាលឱ្យមានមនុស្សរងរបួសធ្ងន់និងស្រាល ០៤នាក់ និងខូចខាតម៉ូតូកម្រិតមធ្យមចំនួន ២គ្រឿង។

    សមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋានខេត្តបានបន្តថា ជនរងគ្រោះដែលបើកបរបុកគ្នានោះមានដូចខាងក្រោម៖

ទី១-អ្នកបើកបររងគ្រោះឈ្មោះ ដារ៉ា ស្រីមុី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បេីកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ប៉ៃលិន 1C-6799  ខូចខាតមធ្យម បើកបរក្នុងទិសដៅពីត្បូងឆ្ពោះទៅជើង (រងរបួសធ្ងន់ជើងខាងស្ដាំ(បើកលឿន)។

ទី២-រួមដំណើរឈ្មោះ ម៉ៅ វ៉ាន្នី ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសជើងស្រាល)។

ទី៣-អ្នកបើកបរបង្កឈ្មោះ ហៀង ហឿន ភេទប្រុស អាយុ38ឆ្នាំ នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន បើកបរម៉ូតូឌ្រីម ស៊េរីឆ្នាំ2013 ពាក់ផ្លាកលេខ ភ្នំពេញ 1BP-1475 រងការខូចខាតមធ្យម (រងរបួសស្រាល )។

ទី៤-អ្នករួមដំណើរឈ្មោះ សៀម ចន្ថា ភេទស្រី អាយុ៣៦ឆ្នាំ រងរបួសស្រាល រស់នៅភូមិទឹកផុស សង្កាត់/ក្រុង/ខេត្ត ប៉ៃលិន (រងរបួសស្រាល)។

    សមត្ថកិច្ចជំនាញបានបន្តទៀតថា÷ ករណីគ្រោះថ្នាក់:ចរាចរណ៍នេះមកពីកត្តា មនុស្សបើកបរចេញពីផ្លូវតូចខ្វះការប្រុងប្រយ័ត្តនិងមិនគោរពសិទ្ធិគ្នាបណ្ដាលឱ្យបុកគ្នារងរបួសទាំងខាង ។

    បច្ចុប្បន្នវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តយកមករក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕

ដោយ៖ ស សារ៉េត


ចែករំលែក៖