ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីដេញវាយគ្នាកក្រើក​ក្នុងឱកាសបុណ្យ​ភ្ជុំបិណ្ឌ​នៅ បូជនីយដ្ឋានភ្នំចាស់​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងជាបន្តបន្ទាប់ក្រោយពីពួកក្មេងទាំងនេះនាំគ្នាធ្វើសកម្មភាពដេញវាយគ្នាកក្រើក​ក្នុងឱកាសបុណ្យ​ភ្ជុំបិណ្ឌ​នៅ បូជនីយដ្ឋានភ្នំចាស់​ ។

 យោងទៅតាមការបញ្ជាក់ពីក្រុមការងារ​ប្រតិកម្មរហ័ស​ ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺបានបញ្ជាក់ថា ក្រោយពីទទួល​បាន​ព័ត៌មា​ន​តាមបណ្ដា​ញ​សង្គម​ tik tok កាល​ពីថៃ្ងទី​ ១២​ តុលា​ ២០២៣​ នៅចំណុចវត្តសុច័ន្ទគីរី​(​ហៅ​វត្តភ្នំចាស់)​ ស្ថិត​នៅ​ភូមិមនោរ​ម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ មានករណីហិង្សាដោយចេ​ត​នាបង្កឡេីង​ដោយក្មេងទំនើង​ ១​ក្រុម មិនស្គាល់អត្តស​ញ្ញាណធ្វើ​សក​ម្មភាពដេញវាយគ្នាយ៉ាងអាណាធិបតេយ្យ​ កាប់បំផ្លាញម៉ូតូជនរងគ្រោះ​នាំគ្នាជិះម៉ូតូគេច​ខ្លួនបាត់អស់រួចមក។

   

 កម្លាំងជំនាញនៃស្នងការនគរបាលខេត្តបានសហការគ្នាជាមួយកម្លាំងនគរបាលស្រុកឱរ៉ាលស្រាវជ្រាវ​ ឈានទៅកំ​ណត់​បានមុខស​ញ្ញា​ពា​ក់ព័ន្ធ​ ដេីម្បី​ចំណាត់ការ​នីតិវិធីបន្ដ។ ជាក់ស្ដែ​ង​កម្លាំងនគរបាលព្រហ្មទណ្ឌបានសហ​ការ​ជាមួយអធិ​ការដ្ឋាននគរបាលស្រុ​ក​ឱរ៉ាល់ ស្រុកសំរោងទង​ ស្រុក​ភ្នំស្រួច​ ស្រាវជ្រាវរហូតកំណត់មុខសញ្ញាសង្ស័យបាន​ ចំនួន​ ១០ នាក់​

    នៅថ្ងៃទី១៥. ១៦ ខែតុលា ឆ្នាំ២០២៣កំលាំង​បាន​ឃា​ត់ខ្លួនជនសង្ស័​យចំនួន៣​នាក់ក្នុងចំណោមបក្ខពួក​ ជា​ច្រើន​នា​ក់​ មានឈ្មោះដូចខាងក្រោម៖

    ១. ឡន ប្រាក់វីត ប្រុស ១៦ឆ្នាំ ភូមិជើងក្តី ឃុំធម្ម​តាអរ ស្រុកសំរោងទង​ ជាអ្នកធ្វើសកម្មភាពយកមួកកូបគប់និ​ងវាយបំបែកកាបាំ​ងម៉ូតូជ​នរងគ្រោះ​    

  ២.​ សេង ចាន់​ ហៅតឿ ប្រុស ១៨​ឆ្នាំ នៅភូមិតាំងស្នោរ ឃុំទំព័រមាស ស្រុកសំរោងទង ។

  ៣.​​ ពេជ្រ កក្កដា ប្រុស​ ១៦ឆ្នាំ នៅភូមិឡ ឃុំកាហែង ស្រុកសំរោងទង​ អ្នកធ្វើ​សកម្មភាព​ជិះម៉ូតូបំបុកម៉ូតូជនរងគ្រោះ។ 

  យោង​តាម​ចម្លេីយ​ជនសង្ស័យ​បាន​ប្រាប់​ថាបក្ខពួករបស់ខ្លួនមានច្រេីន​ប៉ុន្តែ​ដោយសារតែឃេីញព័ត៌មានតា​មបណ្ដាញសង្គម​ tik tok បានរត់​គេ​ចខ្លួនពួនសម្ងំលាក់ខ្លួនពីការតាមចាប់​របស់​សមត្ថកិច្ច​ ក្នុងនោះ​រួមមានចំនួន​ ៧នាក់:

      ១. ឌី សំណាង ប្រុស ១៦ឆ្នាំ ភូមិស្លែង ឃុំមហា​សាំង ស្រុកភ្នំស្រួច ជាអ្នកកាន់កាបិតផ្គាក់ កាប់ទៅលើម៉ូតូជ​នរងគ្រោះ

    ២.​ សុខ រិទ្ធិ ប្រុស ១៦ឆ្នាំ ភូមិក្រាំង ឃុំធម្មតាអរ ស្រុកសំរោងទង ជាអ្នកយកមួកសុវត្ថិភាពវាយកាបាំង និងគា​ស់យកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ​ 

    ៣.​ ជា អ៊ីជិញ ហៅ ជិញ ប្រុស ១៨ឆ្នាំ ភូមិជើងភ្នំ ឃុំធម្មតាអរ ស្រុកសំរោង​ អ្នកបេីកម៉ូតូ​ ដឹកឈ្មោះ ឌី សំណាង កាន់កាំបិតផ្គាក់កាប់ម៉ូតូ​ 

    ៤.​ វណ្ណា ប្រុស​ ១៦ឆ្នាំ​ ភូមិឡ ឃុំកា​ហែង ស្រុកសំរោងទង អ្នកយកមួកកូ​បគប់ត្រូវក្បាលជនរងគ្រោះ​បណ្ដា​ល​ឱ្យ​រងរបួសក្បាល​ 

    ៥.​ ផុន ផាណាល់ ហៅ តឿ ប្រុស ១៦ឆ្នាំ ភូមិពង្រ ឃុំធម្មតាអរ ស្រុកសំ​រោងទង  ជាអ្នកយកខ្សែរក្រវ៉ាវាយជ​នរងគ្រោះ រងរបួសខ្នង​ ។ 

    ៦.​ នី ប្រុស​ ១៥ឆ្នាំ ភូមិត្រពាំងអោប ឃុំមហាសាំង ស្រុកភ្នំស្រួច អ្នកជិះម៉ូ​តូរោទ៍​សម្លេងបំពង​ ក្នុងបរិវេណវត្ត និងបានដុតផាវគ្រាប់បែកគប់ទៅលើជនរងគ្រោះ​ ។ 

    ៧.​​ វីត​ ប្រុស​​ ១៦ឆ្នាំ​ ភូមិជេីងក្តី​ ឃុំធម្មតាអរ​ ស្រុកសំរោងទង​(គេចខ្លួន)។

បច្ចុប្បន្ន​សមត្ថកិច្ច​បានកសាងសំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ចំណាត់ការ​តាមនីតិវិធី​បន្ដ​ រីឯ​បក្ខពួក​សេសសល់​ជំនា​ញ​បន្ដសហការ​ស្រាវជ្រាវ​និងស្នេីសុំ​ដីកាតុលាការ​តាមប្រមាញ់យកមកផ្ដន្ទាទោសតាមច្បាប់​ ៕

ដោយ៖ ស សម


ចែករំលែក៖