ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកនូវចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម៖ 

១- នៅប្រទេសជិតខាងបាតុភាពអសកម្មក្នុងសង្គមមានច្រើនរាប់មិនអស់ = តែគេចេះការពារកិត្តិយសប្រទេសគេដោយគេចេះលាក់ព័ត៌មានអាក្រក់ៗដើម្បីថែរក្សាការទាក់ទាញទេសចរណ៍។

២-  នៅកម្ពុជាក៏មានបាតុភាពអសកម្មដែរតែមានតិចជាងប្រទេសគេ = ក៏ប៉ុន្តែពួកអគតិមានតែពង្រីកថែមនិងប្រឌិតបង្កើតរឿងអាក្រក់ថែមដើម្បីសំអុយប្រទេសជាតិខ្លួនឯង?

៣- ពួកប្រឆាំងនិងពួកអគតិយកតែដើមឈើមួយដើមពីរដើមដែលពុកស្អុយមកនិយាយ = ឯដើមឈើល្អៗទូទាំងព្រៃទាំងមូលពួកវាមិននិយាយទេ?

៤- រឿងគ្រោះថ្នាក់ចរាចរណ៍ជាបាតុភាពកើតឡើងនៅគ្រប់ប្រទេសលើពិភពលោក = គ្រោះថ្នាក់ច្រើនខាតបង់ច្រើន?

៥- កត្តាកំណត់ស្ថិតនៅលើសាមុីជនអ្នកបើកបរយានយន្តតែម្តង = បើសាមុីជនអ្នកបើកបរមិនគិតពីអាយុជីវិតរបស់ខ្លួនទេ ការបាត់បង់ជីវិតមនុស្សនៅតែមាន?

៦- បើរឹតបន្តឹងការអនុវត្តច្បាប់ = គេថាសមត្ថកិច្ចចរាចរណ៍រំលោភសិទ្ធិមនុស្ស។

៧-  បើយោគយល់ = គេថាធូររលុងក្នុងការអនុវត្តច្បាប់។

៨- សរុបមកគ្រោះថ្នាក់ចរាចរណ៍ច្រើនមកពីសិទ្ធិសេរីភាពច្រើនពេក =  គ្រោះថ្នាក់ច្រើនបណ្តាលមកពីអាងសិទ្ធិសេរីភាពតែអញមិនគិតដល់សិទ្ធិអ្នកដទៃ?

៩-  ការតែងតាំងមន្ត្រីរួមទាំងមន្ត្រីតុលាការ = គេផ្អែកលើសំណូមពរការងារ សមត្ថភាពជំនាញ បទពិសោធន៍ការងារ  និងលក្ខណសម្បត្តិរបស់សាមុីជន។

១០-  ការជំនុំជំរះក្តីតែងតែមានអ្នកឈ្នះអ្នកចាញ់ = អ្នកឈ្នះថាតុលាការយុត្តិធម៌ អ្នកចាញ់ថាតុលាការអយុត្តិធម៌? ៕

ដោយ ៖ សហការី


ចែករំលែក៖