ក្លិប Luton Town បានចុះហត្ថលេខានាំយកខ្សែបម្រើស្លាប Andros Townsend ក្នុងកិច្ចសន្យារយៈពេលខ្លីរហូតដល់ខែមករា។ នេះបើតាមក្លិបនៅ Premier League មួយបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ កីឡាករវ័យ៣២ឆ្នាំដែលធ្លាប់លេងឱ្យ Tottenham Hotspur និង Crystal Palace រូបនេះចូលរួមជាមួយ Luton បន្ទាប់ពីពីររដូវកាលនៅ Everton ។
គាត់បានខកខានចុងបញ្ចប់នៃយុទ្ធនាការ២០២១-២០២២ និងពេញមួយរដូវកាល ២០២២-២០២៣ ជាមួយនឹងរបួសសរសៃពួរផ្នែកខាងមុខ។ គ្រូបង្វឹកលោក Rob Edwards បានប្រាប់គេហទំព័ររបស់ក្លិបថា “Andros មានគុណភាពនៅ Premier League ដែលគាត់បានបង្ហាញនៅក្នុងលីកនេះ និងនៅលើឆាកអន្តរជាតិ” ។
លោកបន្តថា “ពិតណាស់ គាត់មានដំណាក់កាលដ៏លំបាកជាមួយនឹងរបួស ដោយគ្មានកំហុសរបស់គាត់ ហើយយើងនឹងមិនអាចចុះហត្ថលេខាលើគាត់បានទេ ប្រសិនបើគាត់បានលេងក្នុងរយៈពេល១៨ខែចុងក្រោយនេះ។ទោះជាយ៉ាងណាក៏ដោយ យើងមានតួនាទីជួយគ្នាទៅវិញទៅមក គាត់អាចចូលមក និងផ្តល់អ្វីៗគ្រប់យ៉ាង បញ្ចេញនូវគុណភាពបច្ចេកទេសទាំងនោះដើម្បីជួយយើង ហើយយើងអាចផ្តល់ឱ្យគាត់នូវវេទិកាមួយដើម្បីបង្ហាញអ្នកទាំងអស់គ្នាពីអ្វីដែលគាត់មាន”។
ខ្សែបម្រើ Townsend ធ្លាប់បានបង្ហាញខ្លួនឲ្យជម្រើសជាតិអង់គ្លេសចំនួន១៣ដងចន្លោះឆ្នាំ២០១៣-២០១៦ ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់ ៕
ដោយ៖ ភារី(រូបភាព ៖ Reuters/CNA)