កាលពីថ្ងៃទី១៨ ខែតុលា ប្រធានាធិបតីអាមេរិក លោក Joe Biden បានទៅដល់ប្រទេសអុ៏ស្រាអែល ចំពេលមានការខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការទប់ស្កាត់ជម្លោះរវាងអុីស្រាអែល និងចលនាអ៊ិស្លាមហាម៉ាស់ ពីការរីករាលដាលនៅមជ្ឈិមបូព៌ា។
កន្លងមក អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Biden ត្រូវបានគេរំពឹងថានឹងជួបជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះ Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់អុីស្រាអែលជាច្រើន។ មេដឹកនាំអាមេរិកក៏គ្រោងនឹងទៅទីក្រុង Amman ដើម្បីជួបស្តេចហ្ស៊កដានី Abdullah ប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah El-Sisi និងប្រធានាធិបតីប៉ាឡេស្ទីន Mamoud Abbas។
អ្នកនាំពាក្យយោធាអុីស្រាអែល (IDF) លោក Daniel Hagari បានប្រកាសកាលពីថ្ងៃទី 16 ខែតុលាថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Joe Biden ទៅកាន់ប្រទេសអុីស្រាអែលនឹងមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ ឧត្តមនាវីឯក Daniel Hagari បាននិយាយថា “ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់មជ្ឈិមបូព៌ាទាំងមូល និងឥទ្ធិពលរបស់មន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកមកលើអុីស្រាអែលក្នុងសម័យសង្គ្រាម”៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN-VNA