ព័ត៌មានទាន់ហេតុការណ៍៖

ព្រះអង្គម្ចាស់​ នរោត្តម​ ចក្រាវុធ​ បានដឹកនាំ​ យុវរាជានិយម​ និងសមាជិក​ សមាជិកា​ មកពីគ្រប់រាជធានី​ ខេត្ត​ ធ្វេីពិធីគោរព​ និងសម្មាធិ​ ចំពោះ​ ព្រះបរមឆាយាលក្ខណ៍​ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតកោដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះអង្គម្ចាស់​ នរោត្តម​ ចក្រាវុធ​ បានដឹកនាំ​ យុវរាជានិយម​ និងសមាជិក​ សមាជិកា​ មកពីគ្រប់រាជធានី​ ខេត្ត​ ធ្វេីពិធីគោរព​ និងសម្មាធិ​ ចំពោះ​ ព្រះបរមឆាយាលក្ខណ៍​  ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត  សួនច្បារវិមានឯករាជ្យ​ នាព្រឹកថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០២៣​ ។ 

ដោយឡែក​ ដេីម្បីជាថ្វាយមហាព្រះរាជកុសល​ ដួងព្រះវិញ្ញាណក្ខន្ធ​ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ធីបរិច្ចាគឈាម​ ព្រះអង្គម្ចាស់​  នរោត្តម​ ចក្រាវុធ​  យុវរាជានិយម​ និងសមាជិក​ សមាជិកា​ បានស្មគ្រចិត្តចូលរួមបរិច្ចាគឈាម​ ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ នាទីស្នាក់ការគណបក្សរាជានិយម​ សម្តេចប៉ាន​ ។

ព្រះអង្គម្ចាស់​  នរោត្តម​ ចក្រាវុធ​ បានមានព្រះបន្ទូលថា​ ពិតជាមិនអាចបំភ្លេចបានទេនូវ​ ព្រះមហាករុណាទិគុណ​  ព្រះមហាវីរភាពដ៏អង់អាចក្លាហាន​បំផុត​ក្នុងបេសកកម្មលះបង់ព្រះរាជកាយពល​ ព្រះរាជបញ្ញាញ្ញាណ​ ព្រះជន្ម​  ក្នុងការទាមទារឯករាជ្យជាតិ​ សុខសន្តិភាព​ ការអភិវឌ្ឍ​គ្រប់វិស័យ​ ការបង្រួបបង្រួមជាតិជាធ្លុងមួយ​ ជូនប្រជាជាតិខ្មែរបាន​ រស់នៅប្រកបដោយសេចក្តីសុខសាន្ត​ សម្បូរសប្បាយរុងរឿង​ ស្មេីមុខមាត់ជាមួយប្រជាជាតិលេីកសាកលលោក​ទាំងមូល។ 

សូម​ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចបានយាង​ក្នុងឋានព្រះបរមសុខកុំបីឃ្លាងឃ្លាតឡេីយ​៕

ដោយ ៖ សហការី


ចែករំលែក៖