ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន និងកាំភ្លើងកែច្នៃមួយដើមនៅស្រុកស្នួល

ចែករំលែក៖

ខេត្ត​ក្រចេះ ៖​ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្នួល  សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ​ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួនពីរនាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ជនសង្ស័យចំនួនពីរនាក់នេះរួមមាន៖ ១.ឈ្មោះ ឌឿ វ៉ាន់ថា ភេទស្រី អាយុ៤៣ឆ្នាំមុខរបរលក់ដូរ រស់នៅភូមិគ្រញូងសែនជ័យ ឃុំគ្រូញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ;

២.ឈ្មោះ ណុន ណេ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ្រៃម៉ាំ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយរឹបអូសម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួនប្រាំពីរកញ្ចប់ កាំភ្លើងកែច្នៃមួយដើម ទូរស័ព្ទពីរគ្រឿង ជញ្ជីងអេឡិចត្រូនិចមួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញផ្អែក ប្រឆាំងគ្រឿង ញៀនស្រុកស្នួលរៀបចំបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្តក្រចេះដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕

ដោយ៖ សហការី​


ចែករំលែក៖