ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើង និងតែងតាំងមុខតំណែងលោក ឆាយ សុផល ពីអនុរដ្ឋលេខាធិការ ជារដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើង និងតែងតាំងមុខតំណែង លោក ឆាយ សុផល ពីអនុរដ្ឋលេខាធិការ ជារដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន។ នេះបើតាមព្រះរាជក្រឹត្យ ដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» ទទួលបាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នេះ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រិត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។ 

សូមបញ្ជាក់ថា៖ លោក ឆាយ សុផល ជាអ្នកនិពន្ធសៀវភៅ ដែលមានសារសំខាន់ៗ ជុំវិញប្រវត្តិថ្នាក់ដឹកនាំប្រទេសកម្ពុជា និងលើសកលលោក ។ លោកអតីកាលជាអ្នកសារព័ត៌មាន អាជីព ជាសាស្ត្រាចារ្យ បង្រៀន ពីរបៀបសរសេរអត្ថបទ និពន្ធ វិជ្ជាជីវះសារព័ត៌មាន ប្រកបដោយសមត្ថភាពស្តង់ដារ និងជាបុគ្គលដ៏សាមញ្ញបំផុត ចូលចិត្តបង្កើតបរិយាកាស ដល់អ្នកនៅជុំវិញខ្លួន សប្បាយ សើចរីករាយ និងប្រណិប័តន៍ដល់ថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យ ចាស់ទុំ ៕ 

ដោយ ៖ សិលា


ចែករំលែក៖