ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី២៥ ខែតុលា គណបក្សប្រជាជនកម្ពុជា នឹងគណបក្សនយោបាយចំនួន ២៧ នឹងធ្វើពិធីចុះ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធ​ភាព”

ចែករំលែក៖

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នឹងគណបក្ស​នយោ​​បាយចំនួន ២៧ នឹងធ្វើពិធីចុះ “កិច្ចព្រម​ព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅវិមាន ៧ មករា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

មេដឹកនាំគណបក្សនយោបាយដែលចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សនយោបាយចំនួន ២៧ នឹងចុះកិច្ចព្រម​ព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយ​គណបក្សប្រជាជនកម្ពុជា។

ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស​ប្រជា​ជនកម្ពុជាសារព័ត៌មានថា ពិតជាមានពិធីចុះ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធ​ភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧ មករា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

សូមជម្រាបថា កាលបិថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២៣ គណបក្សនយោបាយជា​ច្រើនបាន​ធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន  ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។

យោងតាម គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ តាមរយៈ លិខិតអញ្ជើញ – យោងមតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស

ខុទ្ទកាល័យគណៈកម្មាធិការកណ្ដាល

សូមគោរពអញ្ជើញ លោកស្រី ពោធិតីសាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ និង សហការី ចំនួន ២រូប ចូលរួមក្នុងពិធីចុះ “កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ត គណបក្សនយោបាយនៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥/១០/២០២៣ វេលាម៉ោង ៨:៣០ព្រឹក នៅវិមាន ៧មករា ជាន់ទី៤ បន្ទប់លេខ៤១១ ហើយបន្ទាប់មកពិសាបាយសាមគ្គីនៅ ពេលថ្ងៃត្រង់ជាមួយគ្នា ៕

ដោយ ៖ សហការី


ចែករំលែក៖