ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយការទទួលខុសត្រូវពិតប្រាកដចំពោះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា គោលនយោបាយនីមួយៗរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ គឺមានការគិតគូរជាក់ស្តែង និងប្រកបដោយការទទួលខុសត្រូវពិតប្រាកដចំពោះប្រជាពលរដ្ឋ មិនមែនជាគោលនយោបាយដែលធ្វើឱ្យតែបាននោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល កើតឡើងដោយការសិក្សា ចងក្រង ពីបទពិសោធន៍ ដែលអាចអនុវត្តន៍បានជាក់ស្តែងនៅលើដី មិនមែនជាគោលនយោបាយនៅលើក្រដាស ហើយអនុវត្តន៍មិនបាននោះទេ។

សូមបញ្ជាក់ថា : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា : សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព”​ និងប្រកាសដាក់ឱ្យ​អនុវត្ត ជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ “ការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ”៕

ដោយ ៖ សហការី


ចែករំលែក៖