ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាបញ្ចូលពិន្ទុសាកល្បង នៃអនុគណៈកម្មការបញ្ចូលពិន្ទុមុនដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រលើ សន្លឹកសម្រង់ពិន្ទុប្រឡង (MCS) សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣  ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំបុគ្គលិកអប់រំនៅតាមអង្គភាពក្រោមឱវាទទីស្តីការក្រសួង ឱ្យមកធ្វើតេស្តប្រព័ន្ធបញ្ចូលពិន្ទុប្រឡង និងសាកល្បងបញ្ចូលពិន្ទុប្រឡងតាមសន្លឹកសម្រង់ពិន្ទុ(MCS) ដើម្បីត្រៀមជាស្រេចក្នុងការបញ្ចូលពិន្ទុប្រឡងសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ខាងមុខនេះដើម្បីធានាបានថាដំណើរការនៃការស្រង់បូកពិន្ទុអាចដំណើរការ ទៅដោយរលូន សុក្រឹត ត្រឹមត្រូវ និងគ្មានកំហុសឆ្គងណាមួយកើតឡើង។

ការសាកល្បងប្រព័ន្ធ និងការបញ្ចូលពិន្ទុចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១៧រសៀល ដោយចែកចេញជាពីរវេន នៅអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា (សាលពហុបំណង ជាន់ទី៥ ចៅពញាហុក) ក្រោមអធិបតីភាព លោក លាង សេងហាក់ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងមានអ្នកចូលរួមសរុប៦៨នាក់ និងពេលរសៀលដំណើរការនឹងបន្តទៀត មានអ្នកចូលរួមសរុប ៦៧ នាក់។ បន្ទាប់ពីទទួលបានការណែនាំពីគ្រូឧទ្ទេស អ្នកចូលរួមបានដំណើរការតេស្តប្រព័ន្ធ និងសាកល្បងបញ្ចូលពិន្ទុ តាមសន្លឹកសម្រង់ពិន្ទុ(MCS) ចូលក្នុងប្រព័ន្ធ ប្រព្រឹត្តទៅដោយរលូន ក្រោមការសម្របសម្រួលពីក្រុមការងារបច្ចេកវិទ្យាសម្រាប់ការប្រឡងរបស់ក្រសួង៕

ដោយ ៖ សហការី


ចែករំលែក៖