ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូទៅចម្ការបើកល្បឿនលឿនមកដល់ស្ពានថ្មមិនប្រុងប្រយ័ត្តហោះទៅបុកគែមស្ពានថ្មដួលបាក់ជើកស្ដាំ

ចែករំលែក៖

ខេត្តប៉ៃលិន៖ បើតាមសេចក្ដីរាយការរបស់មន្ត្រីនគរបាលមូលដ្ឋានឃុំអូរអណ្ដូងឱ្យដឹងថា÷នៅវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់បើកបរម៉ូតូលឿន មិនប្រុងប្រយ័ត្នបើកហោះទៅបុកជ្រុងថ្មស្ពានបណ្ដាលឱ្យដួលដោយខ្លួនឯង រងរបួសបាក់ជើងខាងស្ដាំ ករណីនេះ កើតឡើងនៅលើស្ពានថ្ម១កន្លែង ស្ថិតនៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមប្រភពពីអ្នកស្រុកបានប្រាប់សមត្តកិច្ចថា-ជនរងគ្រោះគេស្គាល់ឈ្មោះ អឿន អ៊ុន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរអណ្ដូង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសធ្ងន់បាក់ជើងខាងស្ដាំ  )ម៉ូតូម៉ាកឌ្រីម ស៊េរីឆ្នាំ២០១៤  ពណ៌ខ្មៅ ស្លាកលេខប៉ៃលិន 1C.1690 ។

មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅចម្ការភ្នំកេះ ម្នាក់ឯង ពេលដល់ចំណុចកើតហេតុជនរងគ្រោះបើកបរក្នុងល្បឿនលឿន មិនបានមើលផ្លាកសញ្ញា ក៏បើកហោះទៅបុកគែមថ្មស្ពាន បណ្ដាលដួលបោកចំជើងស្ដាំ បាក់ ដោយសារខ្វះការប្រុងប្រយ័ត្ន ។

សមត្តកិច្ចមូលដ្ឋានឃុំអូរអណ្ដូងបានបន្តថា÷ជនរងគ្រោះត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីព្យាបាល៕

ដោយ៖ ស សារ៉េត


ចែករំលែក៖