ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៤ ខែតុលា រកឃើញយានយន្តល្មើសចំនួន ៤៦៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៩៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,៥៨៥គ្រឿង រថយន្តធំ ២៤គ្រឿង រថយន្តតូច ៣៣៤គ្រឿង និងម៉ូតូ ១,២២៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៦៤គ្រឿង  រថយន្តធំ ១០គ្រឿង រថយន្តតូច ៩៧គ្រឿង  និងម៉ូតូចំនួន ៣៥៧ គ្រឿង  ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល២៤ថ្ងៃ ពីថ្ងៃទី១-២៤ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២៨,៧០៧គ្រឿង រថយន្តធំ ៣៩៥គ្រឿង រថយន្តតូច ៥,០០៩គ្រឿង ម៉ូតូ ២៣,៣០៣គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,៣៣៩គ្រឿង  រថយន្តធំ ៨១គ្រឿង រថយន្តតូច ១,១៩៧គ្រឿង  ម៉ូតូ ៧,០៦១គ្រឿង (៧,០៦១ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ ៖ សហការី


ចែករំលែក៖