ព័ត៌មានទាន់ហេតុការណ៍៖

ទៅដល់ណា ! ឪពុកម្តាយបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដើម្បីស្វែងរកកូនស្រីឈ្មោះ គាងហុង ស្រីពេជ្រ

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ផេកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបង្ហោះថា ៖ ឪពុកម្តាយបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ខណ្ឌមានជ័យដើម្បីស្វែងរកកូនស្រីឈ្មោះ គាងហុង ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិក Amazon ស្នាក់នៅ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលបានចេញពីផ្ទះទៅធ្វើការនៅហាង Cafe Amazon ផ្សារដីហុយ ដោយជិះម៉ូតូ ០១ គ្រឿង ម៉ាក Honda Dream C125 ពាក់ផ្លាកលេខ ភ្នំពេញ 1AU-2619 កាលពីថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២៣ ហើយមិនឃើញត្រឡប់មកផ្ទះវិញនោះទេ។

បើសិនបងប្អូនប្រជាពលរដ្ឋបានឃេីញក្មេងស្រីដូចមានភិនភាគក្នុងរូបនេះ​ សូមជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារគាត់តាមរយ:លេខទូរស័ព្ទ 092662263 / 012342403។ សូមអរគុណ !!! ៕

ដោយ ៖ សហការី


ចែករំលែក៖