ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលរាជធានីភ្នំពេញ ប្រាប់ពីសេវាសង្គ្រោះបន្ទាន់ ឬជួបប្រទះករណីគ្រោះថ្នាក់ចរាចរណ៍ សូមមេត្តាទូរស័ព្ទទៅលេខ 119 ដើម្បីជួយសង្គ្រោះ និងដឹកបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា , ប្រសិនបើបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញត្រូវការសេវាសង្គ្រោះបន្ទាន់ ឬជួបប្រទះករណីគ្រោះថ្នាក់ចរាចរណ៍ សូមមេត្តាទូរស័ព្ទទៅលេខ 119 ដើម្បីជួយសង្គ្រោះ និងដឹកបញ្ជូនទៅមន្ទីរពេទ្យ។ 

រដ្ឋបាលរាជធានីភ្នំពេញ ករណីប្រព័ន្ធ 119 ឆ្លើយតបមិនទាន់ សូមទំនាក់ទំនងលេខទូរស័ព្ទមន្ទីរពេទ្យបង្អែកតាមខណ្ឌទទួលខុសត្រូវ ដូចមាននៅក្នុងតារាងជូនភ្ជាប់។

កន្លងទៅ រដ្ឋមន្ត្រីសុខាភិបាល (សម័យលោកសាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង ) បានលើកឡើងក្នុងលិខិតថា «​ក្រសួង ធ្លាប់បាន​ធ្វើការណែនាំ ករណីរថយន្ត​សង្គ្រោះបន្ទាន់​ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ដោយមិនតម្រូវ​ឱ្យបង់​ថ្លៃសេវា និងរួម​ទាំង​​រថយន្តដឹកសព ( ស្លាប់​ក្នុងមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍ ) ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ចរាចរណ៍ ទៅកាន់​លំនៅដ្ឋាន​សព។ កន្ល្ងងមក មន្ទីរសុខាភិបាលនៃរដ្ឋបាល​រាជធានី-ខេត្តទាំងអស់ ក៏បានធ្វើការណែនាំ​ដល់​មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នា ពង្រឹង សេវារថយន្ត​សង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់​អ្នករងគ្រោះថ្នាក់ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួម​ចំណែក​កាត់បន្ថយ​អត្រាស្លាប់​ដោយគ្រោះថ្នាក់ចរាចរណ៍» ៕

ដោយ ៖ សហការី


ចែករំលែក៖