ខេត្តកំពង់ចាម៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ជាឲ្យដកទ័ពមួកខៀវកម្ពុជា និងកម្ទេចចោលសម្ភារៈទ័ពទាំងអស់នៅម៉ាលីចេញ តាមការស្នើរបស់អង្គការសហប្រជាជាតិ។
សម្ដេចបានបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសម៉ាលីនៅពេលនេះគឺបានរុញច្រានឲ្យកងទ័ពមួកខៀវដកចេញពីប្រទេសនេះហើយ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានវាយប្រហារមិនថាកងទ័ពរបស់អង្គការសហប្រជាជាតិនោះទេ។
សូមបញ្ជាក់ថា : តាមគម្រោងទ័ពមួកខៀវនឹងដកអស់ពីប្រទេសម៉ាលីត្រឹថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០២៣នេះ។
សម្ដេចនាយករដ្ឋមន្ត្រីថ្លែងបែបនេះ នៅក្នុងជំនួបជាមួយនឹងកម្មករជាង ១ម៉ឺននាក់ នៅក្នុងខេត្តកំពង់ចាម ព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឱ្យរួមគ្នាថែរក្សាសុខសន្តិភាព កុំចាំ ដល់បាត់បង់សន្តិភាពទើបស្ដាយក្រោយឱ្យសោះ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សូមចងចាំពីតម្លៃរបស់សន្តិភាព មានសន្តិភាព មានការអភិវឌ្ឍរីកច ម្រើនជាលំដាប់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងខិតខំធ្វើយ៉ាងណាឱ្យបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលចង់ឃើញសមិទ្ធផលអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀតបានសម្រេច ៕
ដោយ ៖ សហការី