ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព្រះបរមរាជវាំង បដិសេធព្រះរាជសារក្លែងក្លាយនិមន្ដ ព្រះធម្មវនវាសី ចន្ទ មុនី ទៅសម្ដែងព្រះធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន របស់ព្រះមហាក្សត្រ នៅខេត្តកំពត

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ព្រះបរមរាជវាំង បានចេញ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង

ក្រសួងព្រះបរមរាជវាំង សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថាៈ ចំពោះលិខិតដែលមានភ្ជាប់មកជាមួយនេះ ជាលិខិតក្លែងបន្លំជាព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញសង្គម ដោយជនអនាមិក នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ពុំមែនជា ព្រះរាជសារពិតប្រាកដ របស់ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ,ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឡើយ ៕

ដោយ ៖ សហការី


ចែករំលែក៖