ភ្នំពេញ ៖ និទណ្ឌភាព នៃបទល្មើសនឹងបន្តកើតមានក្នុងសង្គម ខណៈបទល្មើសព្រហ្មទណ្ឌ ប្រព្រឹត្តជាក់ស្តែង ផ្អើលម៉ាស្រុកខ្មែរ បានត្រឹមអប់រំបញ្ចប់ ? ឬមួយភាគីខាងអាណាព្យាបាលយុវតី ឋិតក្នុងសម្ពាធភ័យខ្លាច សុំតែម៉ាសុខ? ។
នាព្រលប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ តាមរបាយការណ៍នគរបាលបានអោយដឹងថា៖ ក្រោយបង្ហោះវីដេអូ ឥឡូវរកឃើញជើងខ្លាំងក្មេងស្រីម្នាក់នោះហើយ !
សូមបញ្ជាក់ថា ៖ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ សូមគោរពរាយការណ៍ជូន អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា៖ ករណីមាន បង្ហោះរូបភាពវីដេអូចូលក្នុងផេកប្រតិកម្មរហ័ស ។
ដោយលើកឡើងថា៖ ថ្ងៃទី២១ខែតុលាឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទីមានករណីទំនាស់វាយគា្នរវាងសិស្សនិងសិស្សសាលាសុវណ្ណភូមិចំនួន០២នាក់ស្រី ។
សមត្ថកិច្ចបន្តថា ៖ ជនរងគ្រោះឈ្មោះ អៀង សុម៉ាវតី្ត ភេទស្រី អាយុ១៣ឆាំ្ន សិស្សសាលាសុវណ្ណភូមិ មានទីលំនៅផ្ទះE១៥០ ក្រុម៣ ភូមិឃាំ្លងសាំង សង្កាត់ឫស្សីកែវ ខណ្ឧឫស្សីកែវ (ពុំមានរងរបួសសា្នម) ។
ដោយឡែកសិស្សបង្កជើងខ្លាំងចរិកពាល លើកមុខមាត់ឪពុកម្តាយ មានឈ្មោះ ឌន សាតស្រីពីន ភេទស្រី អាយុ១៤ឆាំ្ន សិស្សសាលាសុវណ្ណភូមិ មានទីលំនៅផ្ទះលេខ១ ផ្លូវ៩០៧ ភូមិបឹងសាឡាង សងា្កត់ឫស្សីកែវ ខណ្ឧឫស្សីកែវ ។
សមត្ថកិច្ចបានលើកឡើងថា ៖ ករណីទំនាស់វាយគា្ននេះក្នុងសាលាសុវណ្ណភូមិ នៅចំណុចបណ្តោយផ្លូវលេខ៩០៧ ក្រុមទី១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ ។
តាមរបាយការណ៍បន្តទៀតថា ៖ នៅថៃ្ងទី២៥ខែតុលាឆាំ្ន២០២៣វេលាម៉ោង១៤:៣០នាទី កំលាំងប៉ុស្ដិ៍និងខណ្ឧបានអញ្ជើញអាណាព្យាបាលសិស្សទាំងសងខាងមកប៉ុស្ដិ៍ដើម្បីធើ្វការសម្របសម្រួលករណីខាងលើនេះដោយភាគីជនរងគ្រោះអោយ ភាគីបង្កថតឡាយវីដេអូសុំទោសជាសាធារណៈនិងធើ្វកិច្ចសន្យាពុំមានគុំគួន+បញ្ឈប់ចេញជាសារសំឡេងផ្សេងៗ ។
អាស្រ័យដូចបានជំរាបជូនខាងលើសូមគោរពទទួលជ្រាប។
សូមបញ្ជាក់ថា ៖ ករណីនេះ បាត់បង់សីលធម៌ ខ្លាំងណាស់ ចំពោះក្មេងក្នុងសង្គម ដូច្នេះ សូមសាលាសុវណ្ណភូមិ ដែលគ្រប់គ្រងសិស្សសិក្សាឡើងវិញ ខ្លាចខាតបង់សិស្សចូលរៀន ៕
ដោយ ៖ សហការី