ភ្នំពេញ ៖ ការស្គាល់កំហុសរបស់ខ្លួន ហើយធ្វើការសុំទោសជាសាធារណៈ ចាត់ទុកថា, ជាការកែប្រែគំនិត គិតច្រើនជាងនិយាយ មិនខុសពីពាក្យថា៖ «យើងមានត្រចៀកពីរ មាត់មួយ គួរស្តាប់ច្រើនជាងនិយាយ» ។
នៅទីបំផុត ព្រះសង្ឃព្រះនាម ប៉ោ រិន បានធ្វើការសុំទោសជាសាធារណៈហើយ បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់ពលរដ្ឋខ្មែរ ជាពិសេសពុទ្ធបរិស័ទ ជុំវិញការការបង្ហោះសំណេររបស់ ព្រះតេជគុន ដែលបង្ហោះសំណេរភ្ជាប់ជាមួយប្រយោគថា ក្ររហាម ។
នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Por Rin កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះបានបង្ហោះសំណេរដែលមានខ្លឹមសារទាំងស្រុងថា ៖ ខ្ញុំព្រះករុណាអាត្មាភាព Por Rin -ប៉ោ រិន សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជ ព្រះសង្ឃនាយក សម្ដេចព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះករុណាគុណម្ចាស់គ្រប់អង្គ សម្ដេច ឯកឧត្តម ទ្រង់លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់គ្រប់មជ្ឈដ្ឋាន។ កាលពីយប់ថ្ងៃអាទិត្យទី២២ ខែតុលា ឆ្នាំ២០២៣ ខ្ញុំព្រះករុណាអាត្មាបានសរសេរខេបសិនដោយពុំបានគិតពីអត្ថន័យឲ្យបានគ្រប់ជ្រុងជ្រោយ បណ្ដាលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ ដូច្នេះហើយ អាត្មាភាពសូមទទួលកំហុសនិងសូមអធ្យាស្រ័យអភ័យអត់ទោសសារជាថ្មីម្ដងទៀតចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន មេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ព្រះតេជគុនខាងលើបាន បង្ហោះសំណេរមួយ ដែលមានខ្លឹមសារថា តាមការសង្កេត់របស់ខ្ញុំ ៖ អ្នកដែលជេលោកគ្រូធម៍ ភាគច្រើនសុទ្ធតែអ្នកក្រ រហាម ខ្វះការអប់រំ ក្រហើយសន្សំក្រត ជាតិក្រោយទៀត ។
ពាក់ព័ន្ធព្រះសង្ឃខាងបង្ហោះ ប្រើពាក្យមិនគប្បី ដែលបង្ហោះសំណេរភ្ជាប់ជាមួយប្រយោគថា ក្ររហាម ធ្វើអោយលោកស្រី ហ៊ុន សុីណាត ដែលគេចាត់ទុកថា គាត់ស្រឡាញ់យុត្តិធម៌សង្គម ជួយប្រជាពលរដ្ឋរងគ្រោះបានបង្ហោះលើ Facebookថា, សូមសំណូមពរដល់ឯកឧមត្តរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាមេត្តាជួយប្រាប់ផងថាសង្ឃមួយអង្គដែលដៀលអ្នកក្រនៅវត្តណា? ខ្ញុំចង់ដឹងវត្តខ្លាចចូលច្រឡំចំវត្តអ្នកមាន។ អស់ឳស្រែបុណ្យខ្ញុំអើយម្លុឹងៗទៅហើយ😳😳។
ការបង្ហោះនេះធ្វើឡើងការពីម្សិលមុិញ ៕
ដោយ ៖ សហការី