ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ចិន្តាសោភា ជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងឱកាសដែលលោកស្រី ឯកអគ្គរដ្ឋទូត ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង។

ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលត្រូវបានជំរុញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ 

ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ រួមមាន ពាណិជ្ជកម្មនិងការវិនិយោគ ទេសចរណ៍ ការពារជាតិ និងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរ ក៏កំពុងត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) កម្ពុជា-ឥណ្ឌា លើកទី៣ នៅទីក្រុងញូវដែលី នាពេលឆាប់ៗខាងមុខ ដើម្បីពិនិត្យឡើងវិញនូវកិច្ចសហការដែលកំពុងមាន និងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ព្រមទាំងកំណត់ទិសដៅសកម្មភាពថ្មីផ្សេងទៀត ដើម្បីពង្រឹង និងពង្រីកភាពជាដៃគូនៃប្រទេសទាំងពីរ ៕ 

ដោយ ៖ សហការី


ចែករំលែក៖