យោងតាមគណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) បីសប្តាហ៍កន្លងមកនៃសង្រ្គាមអុីស្រាអែលនិងហាម៉ាស់ គឺជាគ្រោះថ្នាក់បំផុតសម្រាប់អ្នកកាសែតដែលគ្របដណ្តប់ជម្លោះក្នុងរយៈពេលជាងបីទសវត្សរ៍។
CPJ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី 27 ខែតុលាថាយ៉ាងហោចណាស់អ្នកកាសែត 29 នាក់ត្រូវបានសម្លាប់ចាប់តាំងពីការវាយប្រហារលើកដំបូងដោយក្រុមហាម៉ាស់កាលពីថ្ងៃទី 7 ខែតុលា។ អង្គការនេះបាននិយាយថា ខ្លួនបានចាប់ផ្តើមតាមដានការស្លាប់របស់អ្នកកាសែតដែលរាយការណ៍ពីជម្លោះក្នុងឆ្នាំ ១៩៩២។
CPJ បាននិយាយថា ក្នុងចំណោមអ្នកកាសែតដែលស្លាប់នោះ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ២៤នាក់ អុីស្រាអែល ៤នាក់ និងលីបង់ ១នាក់។ ក្រុមតស៊ូមតិសារព័ត៌មានបានបន្ថែមថា វាមានការព្រួយបារម្ភជាខ្លាំងដោយការរាយការណ៍ពីការដាច់ចរន្តទំនាក់ទំនងនៅហ្គាហ្សា។
សេចក្តីថ្លែងការណ៍របស់ CPJ បានសង្កត់ធ្ងន់ថា “នៅពេលដែលការិយាល័យព័ត៌មានបាត់បង់ទំនាក់ទំនងជាមួយក្រុម និងអ្នករាយការណ៍របស់ពួកគេនៅហ្គាហ្សា ដែលជាសាក្សីឯករាជ្យដែលផ្តល់ព័ត៌មានអំពីការវិវត្តនិងការស្លាប់នៅក្នុងសង្គ្រាមនេះ ពិភពលោកកំពុងបាត់បង់បង្អួចចូលទៅក្នុងការណ៍ពិតនៃគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះ” ៕
ដោយ៖ ធីរីណា(រូបថត៖ Anadolu)